ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជាប់ពាក្យរួច លួងលោមរួមរ័ករហូតមានផ្ទៃពោះ៣ខែ

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្នុងរយៈពេលជិត១ឆ្នាំបន្ទាប់ពីភ្ជាប់ពាក្យរួច បុរសជាគូដណ្ដឹងបានលួងលោមរួមរ័កជាមួយយុវតីជាគូណ្ដឹងបានសម្រេចជាច្រើនលើករហូតមានផ្ទៃពោះ៣ខែ តែក្រោយមកដោយសារចាស់ៗមានទំនាស់គ្នារហូតឈានដល់ផ្ដាច់ពាក្យ ទើបខាងស្រីដាក់ពាក្យបណ្ដឹងចោទប្រកាន់ខាងប្រុសពីបទរំលោភសេពសន្ថវៈ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលអូរគ្រៀង បានឲ្យដឹងថា បុរសជាគូដណ្ដឹងជាប់ចោទឈ្មោះ រ៉ សត ប៉ាទ្រី អាយុ២៤ឆ្នាំ ចំណែកយុវតីជាគូដណ្ដឹងទើបតែអាយុ១៤ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាមដូចគ្នា និងរស់នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរជាមួយគ្នា ។

បើតាមពាក្យបណ្តឹងរបស់ឪពុកម្តាយយុវតីរងគ្រោះបានឲ្យដឹងថា កាលពីខែមីនាកន្លងទៅ ពួកគេទាំង២នាក់បានព្រមព្រៀងភ្ជាប់ពាក្យនឹងគ្នា ក្រោយពីភ្ជាប់ពាក្យរួចបុរសជាគូដណ្ដឹងតែងតែលួងលោមយុវតីជាគូដណ្ដឹង រួមរ័កបានសម្រេចជាបន្តបន្ទាប់ តែក្រោយពីក្រុមគ្រួសារទាំងសងខាងមានការឈ្លោះប្រកែកគ្នា ឈានដល់ការផ្តាច់ពាក្យមិនឲ្យរៀបការ ក៏បានជម្លៀសយុវតីរងគ្រោះទៅនៅខេត្តត្បូងឃ្មុំ ទើបបានដឹងថា នាងបានកូនក្នុងផ្ទៃ៣ខែទៅហើយ ក៏ដាក់ពាក្យប្តឹងបុរសជាគូដណ្តឹងតែម្តង ។

នគរបាលប៉ុស្តិ៍រដ្ឋបាលអូរគ្រៀង បានឲ្យដឹងទៀតថា បុរសជាគូដណ្ដឹងត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ទៅតាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារយុវតីរងគ្រោះ ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យក៏ត្រូវបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់វិធានការបន្ត ៕ កោះទ្រុង

as

as-1


ចែករំលែក៖