ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រវឹងសុំលុយប្រពន្ធមិនបានលោតចូលរទះអេតចាយមុតដែករបួសចោទថាប្រពន្ធវាយទៅវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាអ្នករើសអេតចាយម្នាក់ បានរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ខណៈដែលខឹងសុំលុយប្រពន្ធ យកទៅទិញស្រាហូបបន្តមិនបានបែជាលោតចូលក្នុងរទេះអេតចាយ អុកក្បាលនឹងដែក បែកក្បាលហូរឈាមកក្លាក់ ហើយចោទប្រពន្ធថាចាប់គាត់បោក ។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៥៥នាទីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅមុខសាលាសង្កាត់ចោមចៅ ផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាប្តីមានឈ្មោះ មាស សុផាត អាយុ ៤៧ឆ្នាំ មុខរបរ ដើររើសអេតចាយ មានប្រពន្ធឈ្មោះ ស ភារម្យ អាយុ ៥៦ឆ្នាំ មុខរបរ ដើររើសអេតចាយជាមួយគ្នា ស្នាក់នៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខាងខេត្តកំពង់ចាម ។

តាមសម្តីបុរសខាងលើ ក្នុងស្ថានភាពស្រវឹង បានឲ្យដឹងថា មនៅមុនពេលកើតហេតុរួបគាត់បានផឹកស្រាស្រវឹងស្រឿងៗហើយដោយមិនទាន់ឆ្អែតក៏សុំលុយ១៥០០៛ ដើម្បីទិញស្រាផឹកបន្តតែប្រពន្ធមិនអោយធ្វើអោយរួបគាត់ខឹងសម្បាយ៉ាងខ្លាំងហើយក៏បានប្រកែងគ្នាប្រពន្ធចាប់បោកគាត់ ផ្ទប់ទៅរទេះអេតចាយ បណ្តាលឲ្យបែកក្បាលហូរឈាម ។

ដោយឡែកប្រពន្ធបានអោយដឹងថា ការចោទប្រកាន់របស់ប្តី រួបគាត់បានបដិសេធ ព្រោះមូលហេតុដែលប្តីបែកក្បាល ដោយសារប្តីរបស់គាត់ ផឹកស្រា ព្រឹកល្ងាច ថ្ងៃណាក៏ស្រវឹង ការងារដើររើសអេតចាយមិនខំប្រឹង គឹតតែផឹកស្រា ស្រវឹងម្តងៗ តែងតែវាយធ្វើបាបគាត់វិញទេ ។ ស្រ្តីជាប្រពន្ធបន្តទៀតថា មុនកើតហេតុ កាលពីព្រឹកថ្ងៃទី១៤ នេះ ប្តីបានសុំលុយគាត់ ១៥០០រៀល ជាថ្នូរនិងការជួយដើររើសអេតចាយ បានលុយហើយ ទៅទិញស្រាផឹក រហូតស្រវឹង លុះដល់ល្ងាចមុនកើតហេតុនេះ ប្តីបានសុំលុយ ១៥០០រៀលម្តងទៀត ដើម្បីទិញស្រា តែគាត់មិនឲ្យ ដោយសារប្តីស្រវឹងហើយ ឈ្លោះបណ្តើរ ដើរបណ្តើរ មកដល់មុខសាលាសង្កាត់ចោមចៅ បែជាលោតហក់ចូលទៅក្នុងរទេះអេតចាយ អុកក្បាលនិងដែក ទីបំផុតបែកក្បាលហូរឈាមកក្លាក់ជោកខ្លួន ហើយបែជាមកចោទគាត់ជាអ្នកចាប់បោកទៅវិញ ។

ក្រោយមកបុរសជាប្តីបានដឹងដៃប្រពន្ធទៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីអោយនគរបាលជួយអន្តរាគមន៍តែដោយមានការពន្យល់ពីសមត្ថកិច្ចព្រោះបុរសជាប្តីស្រវឹងនោះហើយឈាមហូច្រនពេកទើបសមត្ថកិច្ចបានអោយប្រពន្ធយកមន្ទីរពេទ្យដើម្បីព្យាបាលរបួស។ គួបញ្ជាក់ថាគ្រួសារខាងលើ មានកូនស្រីចំនួន ៣នាក់ ស្នាក់នៅរៀនសូត្រ អាស្រ័យ ដោយអង្គការ នៅខាងក្រុងព្រះសីហនុ ដោយឡែកតែគាត់ ២នាក់ប្តីប្រពន្ធ ស្នាក់នៅ សង្កាត់ចោមចៅ ដោយរបរដើររើសអេតចាយ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖