ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យកោះហៅម្ចាស់អាជីវកម្ម KTV និងក្លឹបកម្សាន្តប្រជុំផ្សព្វផ្សាយច្បាប់ទេសចរណ៍

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ទីតាំង KTV និងក្លឹបកម្សាន្តនានានៅក្នុងមូលដ្ឋានខណ្ឌមានជ័យចំនួន១០ទីតាំងនៅក្នុងសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោមត្រូវបានអាជ្ញាធរខណ្ឌមានជ័យកោះប្រជុំត្រួតពិនិត្យអាជ្ញាប័ណ្ណទេសចរណ៍ និងផ្សព្វផ្សាយស្តីពីច្បាប់ទេសចរណ៍។

នៅក្នុងកិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងតំណាងមន្ទីរទេសចរណ៍។

ក្រោយពីធ្វើការត្រួតពិនិត្យអាជ្ញាប័ណ្ណទេសចរណ៍រួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌក៏បានស្នើដល់ម្ចាស់ទីតាំងទាំងអស់ដែលកំពុងប្រកបអាជីវកម្មក្លឹបកម្សាន្ត ភោជនីយដ្ឋាន បៀរហ្គាឌិន និងខារ៉ាអូខេ(KTV)ត្រូវចូលរួមអនុវត្តនៅចំណុចមួយចំនួនដូចជា៖ ត្រូវរៀបចំពិនិត្យមើលច្បាប់អនុញ្ញាតហួសសុពលភាពឡើងវិញ។ ត្រូវរកទីតាំងចំណតសំរាប់ភ្ញៀវឲ្យបានល្អចៀសវាងយកចំណីផ្លូវ ឬចិញ្ចើមផ្លូវសាធារណៈជាផលប្រយោជន៍របស់បុគ្គលដែលអាចបង្កការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ មិនត្រូវដាក់ស្លាកយីហោ ឬស្លាកផ្សព្វផ្សាយនៅលើដងផ្លូវថ្មើជើងសាធារណៈនោះជាដាច់ខាត។ ម្ចាស់អាជីវកម្មត្រូវមាន ឬក៏បំពាក់គ្រឿងបង្កាឬឧបករណ៍ពន្លត់អគ្គីភ័យដើម្បីទប់ស្កាត់រាល់បាតុភាពកើតឡើងជាយថាហេតុ។ ត្រូវរៀបចំច្រកចេញចូលសុវតិ្ថភាពភ្ញៀវឲ្យបានត្រឹមត្រូវចាប់ពី២ឡើងទៅ។ ត្រូវគ្របើគ្រងលក្ខិណៈសណ្ឋានភ្ញៀវកំណត់មនុស្សពេញវ័យចូលកន្លែងកំសាន។ មិនត្រុវមានសម្លេងរំខាន ឬបង្កភាពអសន្តិសុខដល់អ្នកជិតខាង។ ត្រូវកំណត់ពេលវេលាម៉ោងបិទបើកឲ្យបានច្បាស់លាស់ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះ សន្តិសុខ ចោរកម្មផ្សេងៗក្នុងមូលដ្ឋានខណ្ឌ។

រាល់ការស្នើសុំពីអាជ្ញាធរខណ្ឌ ឃើញថាម្ចាស់អាជីវកម្មទាំងអស់ក៏បានទទួលយកនិងបានសាទរដល់អាជ្ញាធរ ដែលមានវិធានការត្រឹមត្រូវក្នុងគោលបំណងចៀសវាងការក្លែង បន្លំអាជ្ញាប័ណ្ណ បង្ករាល់បញ្ហា ប្រើប្រាស់គ្រឿងញៀន ជួញដូរគ្រឿងញៀន៕ តាឡឹម

as

as-2
as-1


ចែករំលែក៖