ខេត្តពោធិ៍សាត់ ៖ មេបញ្ជាការវរៈឈុតខ្មៅថៃហៅមេបញ្ជាការវរៈការពារព្រំដែន ថ្មដា ជួបពិភាក្សាការងារសហការគ្នាក្នុងការ រឹតបន្តឹងព្រំដែនដើម្បីទប់ស្កាត់ប្រជាជនខ្មែរលួចចូលកាប់ឈើដោយខុសច្បាប់នៅទឹកដីថៃ ព្រោះដល់ពេលដែលគេអនុវត្តច្បាប់ ប្រទេសថៃហើយ ហើយបើនៅតែលួចចូល កាប់ទៀត មិនត្រឹមអនុវត្តច្បាប់ប្រទេសគេទេ គេនឹងបិទច្រក៥៦ព្រំដែន ដោយអនុញ្ញាត ឲ្យចូលបានតែថ្ងៃសៅរ៍ប៉ុណ្ណោះលែងឲ្យចូលបានដូចមុនមួយសប្ដាហ៍បួនថ្ងៃទៀតហើយ ។ នេះជាសារមួយឲ្យភាគីយើងដឹង កាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ ។
ជាមួយនឹងសារព្រមាននេះដែរ លោក គួយ សារឿន ស្នងការរងនគរបាលខេត្តផ្នែកខាងទំនាក់ទំនងកម្ពុជា-ថៃនៃវរនគរបាលការពារព្រំដែនគោកលេខ៨២៥បានឲ្យ ដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ថា លោកបានបញ្ជាទៅរដ្ឋបាលប៉ុស្តិ៍មូលដ្ឋាន និង មេបញ្ជាការវរៈលេខ៨២៥ឲ្យកោះហៅ ជនសង្ស័យពាក់ព័ន្ធលួចឆ្លងដែនចូលកាប់ ឈើគ្រញូងនៅប្រទេសថៃដោយខុសច្បាប់ ចំនួន៧នាក់ យកមកអប់រំឲ្យបានច្បាស់លាស់និងបញ្ចប់សកម្មភាពពីពេលនេះ តទៅ ។ ដោយឡែកពលរដ្ឋ២នាក់ទៀតនៅឃុំអន្លងរាប លោកកំពុងបញ្ជាទៅឲ្យលោកអធិការស្រុកវាលវែងចាត់ការរឿងនេះ ។ ជាមួយគ្នានោះដែរលោកបានឲ្យសមត្ថកិច្ចមូលដ្ឋាននិងខាងវរៈលេខ៨២៥ជាមួយអាជ្ញាធរផ្សព្វផ្សាយទៅបងប្អូនប្រជា ពលរដ្ឋឲ្យបានដឹងទាំងអស់គ្នាព្រោះ វាគ្រោះ ថ្នាក់ខ្លាំងណាស់ ការលួចឆ្លងដែន ដោយខុស ច្បាប់ចូលទៅទឹកដីប្រទេសគេ ៕ ប៉ឹមពិន