ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីចុះរុះរើផ្ទះសង់លើប្រឡាយទឹកស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជ ធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌសែនសុខ និងខណ្ឌមានជ័យផងបានចុះពិនិត្យ រុះរើរបងផ្ទះ និងផ្ទះ១កន្លែង ដែលបានសាងសង់កាត់ទទឹងប្រឡាយ និងបិទផ្លូវទឹកប្រឡាយស្ទឹងមានជ័យ  ។

លោក សាំ ពិសិដ្ឋ មានប្រសាសន៍ថាការសង់កាត់ទទឹងប្រឡាយបិទផ្លូវទឹកនេះ បណ្តាលឲ្យតំបន់ទឹកថ្លា ត្រង់ផ្លូវលេខ២០០៤ ផ្លូវណ័រប្រីត តំបន់ខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ រងការលិចលង់ធ្ងន់ធ្ងរ កាលមានភ្លៀងធ្លាក់កាលពីប៉ុន្មានថ្ងៃមកនេះ ។  ជាមួយគ្នានេះ គ្រឿងចក្រកំពុងចុះកាយភក់ ស្មៅ តាមទីតាំងដែលអាចជីកបាន ដើម្បីបង្ហូរផ្លូវទឹកសិន។

ប្រឡាយស្ទឹងមានជ័យប្រវែង១៧០០ម៉ែត្រ ទទឹង៣០ម៉ែត្រទៅ៨០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ ជាង ១០០០គ្រួសារ បាននិងកំពុងសាងសង់លំនៅដ្ឋានរស់នៅពីលើពោះប្រឡាយមួយនេះ ។ ដូច្នេះបញ្ហានេះបានប្រឈមទៅនឹងការបិទផ្លូវទឹកហូរបណ្តាលឲ្យទឹកជន់លិចនៅផ្នែកខាងលើ យ៉ាងខ្លាំង ៕ ប្រាថ្នា

as-1 as-2 as


ចែករំលែក៖