ព័ត៌មានទាន់ហេតុការណ៍៖

ទាក់ដៃចង្កូតម៉ូតូដួលបោកក្បាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទាក់ដៃចង្កូតដួលបោកក្បាលកាលពីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាក្សីឃើញហេតុការណ៍និយាយថា នៅមុនពេលកើតហេតុ បុរសម្នាក់ជិះម៉ូតូម៉ាក Today មួយគ្រឿង ពណ៌លឿងតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ទិសដៅពីមុខព្រះបរមរាជវាំង ឆ្ពោះទៅស្ពានជ្រោយចង្វា លុះជិះមកដល់មុខ CDC ក៏មាននារីម្នាក់ជិះម៉ូតូ Click ពណ៌ក្រហមមួយគ្រឿងទៀត ហើយក៏បានប៉ះដៃចង្កូតម៉ូតូធ្វើដួលទំាងពីរ ហើយបុរសម្នាក់ បានបោកក្បាលស្លាប់នៅនឹងកន្លែងភ្លាមៗ ចំណែកឯនារីម្នាក់ទៀត រងរបួសធ្ងន់ត្រូវយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សមត្ថកិច្ចចុះវាស់វែង និងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី ៕
untitled-1


ចែករំលែក៖