ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់បើកឆាកប្រយុទ្ធគ្នាបណ្ដោលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់

ចែករំលែក៖

ភ្នំពេញៈ ក្រុមកម្មករសំណង់២ក្រុមបានផឹកសុីនៅក្បែរគ្នា ហើយបានឌឺដងដាក់គ្នា ក៏បានផ្ទុះហិង្សានាំគ្នាដេញវាយកាប់ចាក់បង្កឲ្យយុវជនម្នាក់ស្លាប់ និងជាច្រើនអ្នកទៀតរងរបួស។

ហេតុការណ៍កើតនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចកើតហេតុគល់ស្ពានភ្លោះចេញពីកោះពេជ្យ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យុវជនដែលបានស្លាប់ឈ្មោះ គង់ ឡែន ភេទប្រុស អាយុ១៦ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។

ភ្លាមនោះៗ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត តែបានស្លាប់បាត់ទៅហើយចំណែកកម្មករសំណង់ជាច្រើននាក់ របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យរុស្សីកំពុងសំរាកព្យាយបាល ។ បើតាមសំដីពីកម្មករសំណង់ម្នាក់បានប្រាប់ឲ្យដឹងថា រឿងហេតុខាងលើនេះ ចេញមកពីខាងរបស់ខ្លួនបានយកស្បែកជើងក៏ដេញគប់កណ្ដុរ ហើយក៏បានផ្ទុះហិង្សានាំគ្នាដេញវាយកាប់ចាក់តែមង្ត ។

ក្រោយពេលកើតហេតុ ជនសង្ស័យជាច្រើននាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្នាននគរបាលខណ្ឌចំកាមន ដើម្បីស្រាវជ្រាវ និងចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ ស រស្មី

image1 image2

 


ចែករំលែក៖