ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ប្តីតាមទាន់ ឃើញកំពុងដេកជាមួយប្រុសនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ធ្វើឲ្យប្តីខឹងយ៉ាងខ្លាំងទប់កំហឹងមិនបានទាញកាំបិតចាក់ចំក្រោមដោះបណ្ដាលឲ្យប្រកាច់ស្លាប់ភ្លាមៗកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅហាងខារ៉ាអូខេយីហោ ចាន់ក្រហម ស្ថិតក្នុងភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវប្តីចាក់ស្លាប់ឈ្មោះ ប៊ូ ស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃជ្រៅ ឃុំ ក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រីឯជនដៃដល់ជាប្តីឈ្មោះ នេត ថេត អាយុ ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា ស្ត្រី រងគ្រោះទើបតែមកធ្វើការនៅក្នុងហាង ខារ៉ាអូខេខាងលើបាន៣ថ្ងៃប៉ុណ្ណោះ។ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានទៅធ្វើការងារជាធម្មតា ក្រោយចប់ម៉ោងនាងបានទៅដេកជាមួយដៃគូ(ភ្ញៀវ)នៅបន្ទប់ក្នុង កន្លែងធ្វើការស្រាប់តែប្តីនាងតាមទៅរកឃើញកំពុងនៅក្នុងបន្ទប់ដេកជាមួយភ្ញៀវ ខណៈគោះទ្វារហៅឲ្យបើកទ្វារ ហើយ បុរសដេកជាមួយប្រពន្ធបានរត់ពួននៅក្រោមគ្រែ ។
ឃើញដូច្នេះប្តីទាញកាំបិតចាក់ទៅលើនាង១កាំបិតចំក្រោមដោះខាងឆ្វេងបណ្តាល ឲ្យប្រកាច់ស្លាប់ភ្លាមៗហើយខណៈនោះ ប្រុសដែលជាសហាយបានរត់គេចខ្លួនតែបុរសជាប្តីមិនបានតាមរកឡើយ។ ចំណែក ស្ត្រីរងគ្រោះដោយម្ចាស់ហាងមិនអស់ចិត្តក៏បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យនៅ ឧដុង្គតែគ្រូពេទ្យប្រាប់ថា នាងស្លាប់បាត់ ទៅហើយក៏បានដឹកត្រឡប់មកវិញ ។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា បើតាម សាច់ញាតិស្ត្រីរងគ្រោះដែលដឹងរឿងបាននិយាយថា មុនពេលស្ត្រីរងគ្រោះទៅធ្វើការនៅហាងខារ៉ាអូខេគឺ២នាក់ប្តីប្រពន្ធនេះតែងតែឈ្លោះគ្នាស្ទើររាល់ថ្ងៃ ព្រោះតែប្តីមិន គិតជួយរកស៊ីប្រពន្ធក្រៅពីផឹកស្រាស្រវឹងហើយរករឿងប្រពន្ធ។ ដោយទ្រាំនឹងទង្វើ របស់ប្តីមិនបាន ស្ត្រីរងគ្រោះសម្រេចចិត្ត ទៅធ្វើការនៅហាងខាងលើដើម្បីរកប្រាក់សងបំណុលគេ និងចិញ្ចឹមកូនដោយមិន បានប្រាប់ឲ្យប្តីដឹងឡើយគឺរត់គេចពីប្តី ។
សាច់ញាតិស្ត្រីរងគ្រោះបន្តថា ក្រោយ បាត់ប្រពន្ធ បុរសជាប្តីបានតាមរកគ្រប់ ច្រកល្ហក តែរកមិនឃើញ ស្រាប់តែនៅ យប់កើតហេតុមិនដឹងថា គេដឹងស្រ្តីរង គ្រោះមកពីណាក៏ទៅតាមរកដល់កន្លែង បន្ទប់ ហើយក៏ចាក់សម្លាប់តែម្តង។ អ្នកភូមិ បានបង្ហើបឲ្យដឹងថាស្រ្តីរងគ្រោះមានកូន៣នាក់ក្នុងបន្ទុក តើឲ្យពួកគេរស់នៅជាមួយ អ្នកណាបើម្តាយស្លាប់ចោលឪពុកមាន ទោសចាប់ខ្លួនកំពុងរត់គេចពីច្បាប់?
លោក ហ៊ុន សុខហុណ អធិការស្រុក ថ្ពងបានឲ្យដឹងនៅព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ ២០១៦ថា ជនដៃដល់សមត្ថកិច្ចនៅពុំទាន់ចាប់ខ្លួនបាននៅឡើយទេ ហើយបើតាម ការសន្និដ្ឋាន ជនសង្ស័យអាចនឹងមិនរត់ទៅស្រុកកំណើត ផ្ទះសំបែងឯខេត្តកំពង់ ឆ្នាំងឡើយ ។
បើតាមប្រភពបានឲ្យដឹងថា គ្រួសារមួយ នេះមានជីវភាពខ្វះមុខខ្វះក្រោយ ហើយជន ដៃដល់មិនជួយធ្វើការរកស៊ីចិញ្ចឹមកូនៗក្រៅ ពីផឹកសុីព្រឹកល្ងាចហើយគ្រួសារមួយនេះបានចងការប្រាក់គេ និងខ្ចីលុយធនាគារ ជាហេតុនាំឲ្យស្រ្តីរងគ្រោះសម្រេចចិត្តរត់គេចពីប្តីដើម្បីរកប្រាក់ចិញ្ចឹមកូននិងបង់ លុយការបំណុលគេទើបមានរឿងបែប នេះកើតឡើង ៕ សេនាស័ក្កិ