ព័ត៌មានទាន់ហេតុការណ៍៖

ផឹកចំស្រាកាច ចាក់ប្រពន្ធមួយកាំបិតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សាចាក់ប្រពន្ធរបស់ខ្លួនខណះដែលផឹកស្រាស្រវឹងជោគកាលពី វេលាម៉ោង៧និង៤០នាទីយប់ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្លុកព្រឹង ឃុំពពែត ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលហ៊ានលើកដៃចាក់ប្រពន្ធមានឈ្មោះ អ៊ុក រុន ហៅ កេរ្តិ៍ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិថ្លុកព្រឹង ឃុំពពែត ស្រុកស្វាយទាប ។

រីឯស្ត្រីជាប្រពន្ធរងគ្រោះ មានឈ្មោះអិន ស៊ាន អាយុ២៨ឆ្នាំ មុខរបរកសិកររងរបួសត្រង់ករដៃខាងឆ្វេងមួយកាំបិត ត្រូវបានអ្នកភូមិដឹកមកកាន់មន្ទីរពេទ្យស្រុកស្វាយទាប។

បើតាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើនេះ គឺតែងតែមានជម្លោះជាមួយប្រពន្ធជាប្រចាំ ខណៈដែលផឹកស្រាស្រវឹងម្ដងៗ ហើយនៅយប់កើតហេតុគឺឮសូរសម្លេងឈ្លោះគ្នា ដោយបុរសជាប្ដីត្រឡប់មកដល់ផ្ទះទាំងអាការះស្រវឹងជោគស្រែកលឺៗដោយមិនឃើញទុកបាយម្ហូបអោយ ក៏ទាញចានឆ្នាំងបោកចោល ក៏មានជម្លោះប្រើហិង្សាទៅប្រពន្ធ ខណៈទាញកាំបិតតូចចិតបន្លែចាក់តែម្ដង។

ក្រោយពីប្រើហិង្សា ក៏មានការផ្អើលដល់អ្នកភូមិចោមរោមមើល និងចាប់ឃាត់ប្ដី និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងយកស្ត្រីរងគ្រោះមកកាន់មន្ទីរពេទ្យភ្លាមៗ ។

បច្ចុប្ប្នន្នជនសង្ស័យត្រូវបានសមត្ថកិចនគរបាលកសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

se-1 se-2


ចែករំលែក៖