ភ្នំពេញ៖ ក្រុមអ្នកប្រើប្រាស់ថ្នាំញៀន ប្រុស-ស្រីចំនួន១១នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបន្តឃាត់ខ្លួនយកមកធ្វើតេស្តរកសារធាតុ ញៀនខណៈពួកគេនៅតែបន្តនាំគ្នាទៅ ប្រមូលផ្តុំជក់ថ្នាំញៀននៅតំបន់មុខមន្ទីរ ពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ) ស្ថិតក្នុងភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង១០យប់។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យទាំង១១នាក់ខាងលើគឺ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងសមត្ថជាកិច្ចរាជធានីជាច្រើននាក់បានចុះបង្ក្រាបតំបន់ខាងលើហើយឃាត់បានជនសង្ស័យប្រើប្រាស់ថ្នាំញៀន ១១នាក់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនតែម្តង។
គួរបញ្ជាក់ថា តំបន់មុខមន្ទីរពេទ្យព្រះ កុសុមៈនេះជាកន្លែងជួញដូរ ចែកចាយ និងប្រើប្រាស់ថ្នាំញៀនដែលល្បីល្បាញ បំផុតបើទោះបីជាសមត្ថកិច្ចពាក់ព័ន្ធខិតខំចុះបង្កា្រយ៉ាងណាក៏ដោយក៏មិនចេះអស់ដែរ។
បច្ចុប្បន្នក្រុមជនសង្ស័យប្រុស-ស្រី ដែលប្រើប្រាស់ថ្នាំញៀនរួមទាំងវត្ថុតាង ខាងលើត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា