ប្រទេសវៀតណាម ៖ តបតាមការ អញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុ៊ក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ខែ ធ្នូឆ្នាំ ២០១៦ ដើម្បីបន្ត ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ដើម្បីឆ្ពោះទៅកាន់ខួបលើកទី៥០ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។
ចាប់តាំងពីពេលដែលប្រជាជនវៀត ណាមកំពុងស្ថិតក្នុងដំណាក់កាលលំបាក ដោយត្រូវប្រឈមជាមួយសង្គ្រាមឈ្លាន ពាននៅពេលនោះគណបក្សប្រជាជន កម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម (២៤.៦.១៩៦៧)។ នេះបង្ហាញពីការគាំទ្រ ដែលមានលក្ខណៈខ្ពង់ខ្ពស់របស់កម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងបុព្វហេតុរំដោះ និងបង្រួបបង្រួមប្រទេស វៀតណាមក្រោមការដឹកនាំរបស់លោក ប្រធាន ហូ ជីមិញ។ ព្រឹត្តិការណ៍នេះជាការ កំណត់នូវការគាំទ្រដោយសុទ្ធចិត្តរបស់ ប្រជាជនវៀតណាមក្នុងការប្រយុទ្ធដើម្បី ឯករាជ្យ អព្យាក្រិតរបស់ព្រះរាជាណាចក្រ កម្ពុជាដែលដឹកនាំដោយអតីតព្រះមហាវីរក្សត្រខ្មែរព្រះបាទ នរោត្តម សីហនុ ដែល ព្រះអង្គធ្លាប់បានកំណត់ថា «ប្រជាជនវៀតណាមជាមិត្តដ៏គួរឲ្យទុកចិត្តបានរបស់ ប្រជាជនកម្ពុជាហើយប្រជាជនកម្ពុជាជា និច្ចកាលជាមិត្តជិតខាងដ៏ល្អរបស់ប្រជា ជនវៀតណាម» ។
ក្នុងដំណាក់កាលនៃការតស៊ូពោរពេញដោយការលំបាកប្រយុទ្ធប្រឆាំងនឹងសត្រូវ រួមកងកម្លាំងប្រដាប់អាវុធកម្ពុជាបានសហការជាមួយកងទ័ពប្រជាជនវៀតណាម វាយឲ្យសត្រូវបរាជ័យក្នុងសមរភូមិប្រយុទ្ធចេនឡាទី១ កាលពីខែមិថុនា ឆ្នាំ១៩៩៧០ និងជោគជ័យក្នុការកម្ទេចសត្រូវក្នុងសមរ ភូមិចេនឡា ទី២កាលពីខែសីហា ឆ្នាំ១៩៧១ របស់ចក្រពត្តិអាមេរិក និងបរិវារនាពេល នោះ។ ចាប់តាំងពីពេលនោះមកកម្ពុជា បានផុសឡើងចលនាតស៊ូដើម្បីប្រយុទ្ធ ប្រឆាំងនឹងសត្រូវរួមក្នុងគោលដៅរំដោះ ប្រទេសជាតិរៀងៗខ្លួនចេញពីនឹមត្រួតត្រារបស់ចក្រពត្តិអាមេរិកដែលរាជរដ្ឋាភិបាលកម្ពុជាកាលណោះបានជួយប្រទេសវៀត ណាមយ៉ាងច្រើនក្នុងការប្រយុទ្ធប្រឆាំង នឹងចក្រពត្តិអាមេរិក ។
នៅដំណាក់កាលក្រោយមកដើម្បីឆ្លើយ តបការអំពាវនាវរបស់រណសិរ្សសង្គ្រោះជាតិ កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយបន
ប្រល័យពូជសាសន៍ ប៉ុល ពត ភាគីមិត្តវៀត ណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តមកជួយប្រយុទ្ធប្រកៀកស្មាជាមួយកងទ័ពកម្ពុជា ក្នុងការរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍និងឈានមក ដល់ថ្ងៃជ័យជំនះ៧មករា។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានវាយតម្លៃថា ជ័យជម្នះ ៧មករា «ប្រសិនបើគ្មានការជួយឧបត្ថម្ភពីវៀតណាមទេនោះកម្ពុជាមិនអាចរំដោះ ប្រទេសបានរហ័សដូច្នេះឡើយ»។ ក្នុង ដំណាក់កាលនោះប្រទេសវៀតណាមត្រូវ ទទួលរងរួមគ្នាជាមួយកម្ពុជានូវការដាក់ ទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសលោកខាង លិចនិងមានមនុស្សជាច្រើនត្រូវធ្វើពលិកម្ម ដល់អាយុជីវិត និងខ្លះទៀតរងរបួសស្នាមដើម្បីជួយកម្ពុជា ។
ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលថ្នាក់ ដឹកនាំកំពូលប្រទេសបានចុះហត្ថលេខា ក្នុងនោះរួមមានការបោះបង្គោលព្រំដែន គោក ត្រូវបានប្រទេសទាំង២អនុវត្តយ៉ាងហ្មត់ចត់។ សម្តេចតេជោ ហ៊ុន សែន បាន កំណត់ថា មកទល់បច្ចុប្បន្ននេះបេសកកម្ម បោះបង្គោលព្រំដែនគោករវាងប្រទេសទាំង ២សម្រេច៨៣ភាគរយហើយ។ សម្តេច តេជោក៏បានកំណត់ថា រាជរដ្ឋាភិបាល កម្ពុជារក្សាព្រំដែនរវាងប្រទេសទាំង២ ដែលជាព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍ ។
ឆ្នាំ២០១៦វៀតណាមបានបន្តកំណត់ ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយព្រះរាជាណាចក្រកម្ពុជាដោយអនុវត្តបណ្តា ទស្សនកិច្ចជាផ្លូវការរបស់បណ្តាថ្នាក់ដឹកនាំកំពូលៗ របស់វៀតណាមដូចជា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ត្រឹង ដាយក្វាង ដំណើរទស្សនកិច្ចជាមិត្តភាពផ្លូវការរបស់ប្រធានសភាវៀតណាម លោកស្រី ង្វៀន ធីគីមងិន ជាដើម។
នៅក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀត ណាមលើកទី៩(CLV9)នៅឯខេត្តសៀម រាបសម្តេចតេជោហ៊ុន សែន និងនាយករដ្ឋ មន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុ៊ក បាន បង្ហាញពីគោលបំណងដូចគ្នាថានឹងសម្រេច ការបោះបង្គោលព្រំដែនឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈឲ្យតំបន់ព្រំដែនរវាងប្រទេស ទាំង២ក្លាយជាតំបន់ព្រំដែនស្ថិរភាព និង អភិវឌ្ឍន៍។ ទន្ទឹមគ្នានោះនាយករដ្ឋមន្រ្តី ប្រទេសទាំង២ក៏បានយល់ស្របគ្នាក្នុងកិច្ចសហប្រតិបត្តិការ ព្រមទាំងការរួមគ្នារៀបចំខួបអនុស្សាវរីយ៍លើកទី៥០ថ្ងៃបង្កើត ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ( ២៤.៦.១៩៦៧-២៤.៦.២០១៧) និង កំណត់ក្រុងពាលីដើម្បីកសាងស្ពានជ្រៃធំ ក្នុងខេត្តកណ្តាល ឆ្លងទៅកាន់ខេត្តអាន យ៉ាន នៅក្នុងឆ្នាំ២០១៧ ដើម្បីជាការអបអរ សាទរខួបអនុស្សាវរីយ៍ដ៏សំខាន់មួយនេះ។
រំលឹកឡើងវិញពីដំណាក់កាលប្រវត្តិសាស្រ្តដែលពោរពេញដោយភាពជិតស្និទ្ធ និងអភិវឌ្ឍន៍ ជាពិសេសដំណាក់កាល៥០ ឆ្នាំកន្លងទៅយើងរីករាយនឹងសមិទ្ធផលរីកធំធាត់ដែលជាស្នាដៃរបស់ប្រជាជនប្រទេស ទាំង២ទទួលបាន។ ប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណីមិត្តភាព សាមគ្គីភាព និង សហប្រតិបត្តិការប្រទេសទាំង២ប្រជាជនទាំង២ត្រូវបានឆ្លងកាត់ការសាកល្បង ដោយការលំបាកលំបិនគ្រប់បែបយ៉ាង ដែលបង្កើតបានជាមនោសច្ចេតនា និងការជឿទុកចិត្តគ្នារវាងប្រទេសទាំង២និងប្រជា ជនទាំង២។ ទន្ទឹមគ្នានោះថ្នាក់ដឹកនាំកំពូល ប្រទេសទាំង២ក៏កំពុងប្តេជ្ញាថា នឹងបន្តពូនជ្រំទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិ ការកម្ពុជា-វៀតណាមកាន់រីកចម្រើន និង អភិវឌ្ឍន៍បន្ថែមទៀតដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនប្រទេសទាំង២ក្នុងការ កសាងសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព រស់ នៅរបស់ប្រជាជនប្រទេសទាំង២ ។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច តេជោមកកាន់ប្រទេសវៀតណាមលើកនេះយើងមានជំនឿជាក់ថា ទំនាក់ទំនងមិត្ត ភាព និងកិច្ចសហប្រតិបត្តិជាប្រពៃណី ប្រទេសទាំង២ កម្ពុជា-វៀតណាមកាន់តែអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរួម ចំណែកលើកកម្ពស់តួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន ឲ្យកាន់តែល្បីល្បាញក្នុង តំបន់ និងលើពិភពលោក ៕ ហេង សូរិយា