ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ ដោយសារដេកជក់បារីក្នុងមុង ហើយគាំងបេះដូង

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ខណៈដែលខ្លួនដេកជក់បារីក្នុងមុងម្នាក់ឯង ហើយគាំងបេះដូង បណ្តាលឲ្យកន្តុយបារីឆាបឆេះមុងខ្នើយពួករហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម និងបង្កភ្ញាក់ផ្អើល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១.០០នាទីរំលង អធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ សមត្ថកិច្ចសន្និដ្ឋាបឋមថា ជនរងគ្រោះអាចមានជំងឺគាំងបេះដូង។

លោកអនុសេនីយ៍ទោសូវ៉ាន់ដេត នាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំបានឲ្យដឹងថាឋ ជនរងគ្រោះមានឈ្មោះ អ៊ុក ឆវី ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅ ភូមិ ឃុំខាងលើ។

លោកបន្តថា តាមការសួរនាំបានឲ្យដឹងថា ជនរងគ្រោះបានដេកក្នុងបន្ទប់ម្នាក់ឯង រីប្រពន្ធនឹងកូនដេកនៅរានហាលខាងក្រៅផ្ទះ។

លោកបន្តថា ពេលសមត្ថកិច្ចចុះទៅពិនិត្យឃើញមានកន្តុយបារីជាប់នឹងដៃ ទើបសន្និដ្ឋានថា ជនរងគ្រោះអាចជក់បារីក្នុងមុងហើយដាក់ដៃចំមុង ឬពូកទើបបណ្តាលឲ្យឆាបឆេះតែម្តងទៅ។

បន្ទាប់មកប្រពន្ធ និងអ្នកជិតខាងបានទម្លាយទ្វារចូលទៅជួយសង្គ្រោះនិងពន្លត់តែជាអកុសលត្រូវភ្លើងឆេះស្លាប់បាត់ទៅហើយ។លោកបញ្ជាក់ថា៖ជនរងគ្រោះអាចភ័យគាំងបេះដូងទើបគាត់មិនអាចជួយខ្លួនឯងបានយ៉ាងដូច្នេះ។

បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ ជានិរន្ដរ៍

ase ase-1


ចែករំលែក៖