ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសជនជាតិអាមេរិកកាំងម្នាក់ បានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ទឹក រហូតទាល់តែធុំក្លិនស្អុយ ហើយករណីនេះត្រូវបានគេសង្ស័យថាដោយសារគាត់ប្រើប្រាស់គ្រឿងលើសកំរិត ។
ករណីជនបរទេសដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចបន្ទប់លេខ២០៣ ជាន់ទី២ នៃផ្ទះសំណាក់យីហោ(អ៊ឺរ៉ុប)ដែលមានទីតាំងលេខ៥១ផ្លូវលេខ១៣៦ ក្រុម២០ ភូមិ១៣ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
ជនបរទេសដែលគាំងបេះដូងស្លាប់នោះឈ្មោះ Wooldrige William Dexter ភេទប្រុស កើតឆ្នាំ១៩៥៩ ជនជាតិអាមេរិកាំង កាន់លិខិតឆ្លងដែនលេខ៤៥៩២២៣៩៩៨មុខរបរទេសចរាចរណ៍ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ។
បើយោងតាមប្រភពព័ត៍មានពីឈ្មោះនូវ សុខលី ជាអ្នកទទួលភ្ញៀវផ្ទះសំណាក់ដែលបើកចំហឲ្យភ្ញៀវបរទេសប្រើប្រាស់ពេញបន្ទក់នោះ បានបំភ្លឺប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនបរទេសរងគ្រោះបានមកជួលបន្ទប់កើតហេតុស្នាក់នៅកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លុះដល់ថ្ងៃទី២០ ខែ ឆ្នាំដដែលវេលាម៉ោង១២ ជនរងគ្រោះចុះមកបង់ថ្លៃបន្ទប់រួចឡើងទៅវិញ ស្រាប់តែលែងឃើញចេញចូលដូចសព្វដងដល់ថ្ងៃទី២២ខែឆ្នាំដដែលដោយមានការសង្ស័យក៏ឡើងទៅបើកទ្វារបន្ទប់មើលស្រាប់តែឃើញជនរងគ្រោះអង្គុយស្កាប់នៅក្នុងបន្ទប់ទឹករហូតធំខ្លិនស្អុយទៅហើយ រួមក៏រាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។
ក្រោយឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុរសរងគ្រោះពិតជាស្លាប់ដោយសារការប្រើប្រាស់សារធាតុញៀនប្រភេទម៉ក់ហ្វី និងមេតំហ្វីតាមីន ហួសកំរិត ទើបបណ្ដាលឲ្យគាំងបេះដូងស្លាប់តែម្តង។
បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់នៅមន្ទីរពេទ្យខ្មែរសូវៀតដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ តារា