ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុកម៉ូតូពីក្រោយបណ្តាលឲ្យស្ត្រីម្នាក់រងរបួសបែកប្រអប់ជើង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់រងរបួសបែកប្រអប់ជើងម្ខាង ចំណែកក្មេងស្រី វ័យប្រហែល១២ឆ្នាំនិងក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ រងរបួសស្រាល ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តកុងតឺន័របើកបុកពីក្រោយកាលពីវេលាម៉ោង ១៤និង២០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ចំណុចរង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូម៉ាក Fino ពណ៍សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1CB-1302 ជិះស្របគ្នាជាមួយរថយន្តបង្ករ ម៉ាក Hyundai ពណ៍ក្រហម ជាប្រភេទកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3B-6368 បើកបរដោយបុរសម្នាក់ជាមួយ និងព្រូម្នាក់ ស្របគ្នាជាមួយម៉ូតូរងគ្រោះដោយម៉ូតូតាមបណ្តោយផ្លូវជាតិ៤ ទិសដៅពីលិចទៅយកើត ដោយម៉ូតូនៅខាងមុខបន្តិច ខណៈមកដល់ចំណុចកើតហេតុរង្វង់មូលចោមចៅ រថយន្តបង្ករបានបួងចង្កូតបត់មកផ្លូវ បណ្តាលអោយបុកម៉ូតូនឹងកិនចំជើងខាងស្តាំស្ត្រីរងគ្រោះបែកប្រអប់ជើងខាងស្តាំ ភ្លាមនោះតៃកុង និងព្រូកុងតឺន័រ បានលោតពីរថយន្តរត់ តែត្រូវបងៗខាងម៉ូតូដេញចាប់ជាប់ ប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទីមន្ទីរពេទ្យព្រះកុសុមះ ។ ចំណែក មូ៉តូនិងរថយន្ត ក្រោយពីនគរបាលជំនាញ ពិនិត្យវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖