ភ្នំពេញ៖ ជាងតភ្លើងជាជនជាតិវៀតណាមម្នាក់ត្រូវបានស្លាប់ភ្លាមៗ ខណៈកំពុងតខ្សែភ្លើងក្នងផ្ទះខុសបច្វេកទេសបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើលទាំងព្រឹក។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលខាងលើនេះ បានកើតមានឡើងកាលពីវេលាម៉ោង ៧និង ៥៦ នាទីព្រឹក ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៦ នៅចំណុចក្នុងផ្ទះឈ្មោះ ម៉ក់ អុឹង ភេទ ស្រី អាយុ ៥៦ ឆ្នាំស្នាក់នៅផ្ទះជួលមុខរបរលក់កាហ្វេ ប្តីឈ្មោះ ជាង ហឿន អាយុ ៥៦ ឆ្នាំ ជាអ្នកម៉ៅការសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ ខណ្ឌ ព្រែកព្នៅ។
យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោបានកំពុងតប្រព័ន្ធខ្សែភ្លើងចូលក្នុងផ្ទះកើតហេតុដែលទើបសាងសង់ថ្មី សង្ស័យមានលក្ខណៈខុសបច្ចេកទេសទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង។
តាមសាក្សីជាម្ចាស់ផ្ទះជួលបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ អាង សំអាន អាយុ ជាង៣០ ឆ្នាំ ជនជាតិវៀតណាម (ស្លាប់)ក្រោយពេលកើតហេតុគេបានហៅរថន្តសង្គ្រោះមកដឹកជនរងគ្រោះដើម្បីយកទៅសង្គ្រោះផងដែរតែជាអកុសលជនរងគ្រោះបានបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
តាមសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា បន្ទាប់ពីបានទទួលដំណឹងពីប្រជាពលរដ្ឋថា មានករណីឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់ភ្លាមៗនោះ សមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះចុះទៅដល់កន្លែងកើតហេតុពិនិត្យធ្វើកោសលវិច្ច័យឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ព្រែកជ័យ