ព័ត៌មានទាន់ហេតុការណ៍៖

កំលោះឡើងក៣នាក់ចាប់ប្រពន្ធគេរំលោភបូកនៅក្រោមស្ពានពេលដើទៅរកប្តីឯចម្ការ

ចែករំលែក៖

 

ខេត្តកំពង់ធំ៖ ស្រ្តីមានប្តីនិងកូនម្នាក់ត្រូវ ក្រុមកំលោះឡើងក៣នាក់ចាប់រំលោភបូក ជាបន្តបន្ទាប់នៅក្រោមស្ពាន ខណៈដែលស្រ្តីរងគ្រោះចេញពីផ្ទះទៅរកប្តីនៅ ឯចម្ការហើយចៃដន្យជួបក្រុមជនសង្ស័យជុំគ្នាផឹកស្រា ។

ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចអូរខាងកើតភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កចម្ងាយ ពីផ្លូវជាតិលេខ៦២ប្រមាណ១គីឡូម៉ែត្រ ហើយជនសង្ស័យទាំង៣នាក់ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន ។

បើតាមប្រភពពីមន្រ្តីនគរបាលស្រុក បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះឈិន ណេង អាយុ៣២ឆ្នាំ រស់នៅភូមិស្រែ ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។ រីឯ ជនសង្ស័យទី១-ឈ្មោះ យ៉ន សុភក្តិ អាយុ ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ, ទី២-ឈ្មោះ ថៃ នួន អាយុ២៥ឆ្នាំ រស់នៅ ភូមិសាលា ឃុំកកោះ ស្រុកសន្ទុក ខេត្ត កំពង់ធំ និងទី៣-ឈ្មោះ សុខ ជា រស់នៅ ភូមិម្រាក ឃុំទួលគ្រើល ស្រុកប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ ។

មន្រ្តីដដែលបានបញ្ជាក់ថា ស្រ្តីរងគ្រោះ មាន អាយុប្រមាណ៣២ឆ្នាំ។ នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានដើរចេញពីផ្ទះទៅតាមរកប្តីនៅឯចម្ការ។ លុះពេលដើរទៅ ដល់ចំណុចស្ពានឆ្លងអូរក៏ស្រាប់តែប្រទះ នឹងក្រុមជនសង្ស័យកំពុងអង្គុយផឹកស្រា។ នៅពេលនោះក្រុមជនសង្ស័យបានរត់មកចាប់គាត់អូសចុះទៅក្រោមស្ពាន ហើយនាំ គ្នាចាប់រំលោភម្នាក់ម្តងៗរហូតបានសម្រេច តែម្តង ។

តាមមន្រ្តីខាងលើបានបន្តថា ក្រោយ កើតហេតុស្រ្តីរងគ្រោះបានមកប្តឹងសមត្ថ កិច្ចទាំងយប់ លុះដល់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបានទាំង៣នាក់ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមច្បាប់ ៕ សហការីraped4 raped2 raped3


ចែករំលែក៖