ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីលីពីនរឹបអូសម៉ាទឹកកកជិត១តោន តម្លៃប្រមាណ១២០លានដុល្លារ

ចែករំលែក៖

ប៉ូលិសហ្វីលីពីនបានឲ្យដឹងថា បានរឹបអូសម៉ាទឹកករហូតដល់ជិត ១តោន ដែលមានតម្លៃប្រមាណ១២០លានដុល្លារអាមេរិក ។ ការរឹបអូសធ្វើឡើងនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅក្នុងខែធ្នូនេះ ។

សារព័ត៌មានរ៉យទ័របានបានដកស្រង់ព័ត៌មាន ពីមជ្ឈមណ្ឌុលស្រាវជ្រាវ NBI របស់ហ្វីលីពីនបានឲ្យដឹងថា ទាំងនោះ ជាលទ្ធផលនៃការបោសសម្អាតក្រុមជួញដូរគ្រឿងញៀន ក្នុងរយៈពេល១ខែចុងក្រោយនេះ ។ កម្លាំងប៉ូលិស បានរុករកក្រុមជួញដូរគ្រឿងញៀន នៅទីក្រុង San Juan និងទីក្រុងម៉ានីល ។

កាលពីចុងសប្តាហ៍កន្លងមក នៅទីក្រុងទំាងពីរខាងលើប៉ូលិសបានចាប់ខ្លួនមនុស្ស៦នាក់ និងរឹបអូសបានគ្រឿងញៀន ជាង៥៦០គីឡូក្រាម ក្នុងនោះមានម៉ាទឹកកក មានតម្លៃជាង៦៧លានដុល្លារ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទស លោកVitalianoQguirreបានបញ្ចាក់នៅក្នុងសន្និសីទកាសែតថា «យើង មិនត្រឹមតែរកឃើញគ្រឿងញៀនដ៏ច្រើននោះឡើយក្នុងឆ្នាំនេះ គឺច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ។

សរុបនៅក្នុងខែធ្នូនោះប៉ូលិសហ្វីលីពីនបានរឹបអូសគ្រឿងញៀនជាង៨៩០គីឡូក្រាម ហើយចាប់បានជនជួញដូរគ្រឿងញៀន១០នាក់ ក្នុងនោះមានជនជាតិចិន៣នាក់ផងដែរ។

បើទោះបីប្រធានាធិបតីហ្វីលីពីនទទួលបានជោគជ័យនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ប៉ុន្តែលោកទទួលរងការចោទប្រកាន់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ពីបទរំលោភសិទ្ធមនុស្ស នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននោះ ។

ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានជំរុញឱ្យតុលាការហ្វីលីពីន បើកអង្កេតមួយប្រឆាំងនឹងលោក ឌុយទែរតេ បន្ទាប់ពីប្រធានាធិបតី មាត់ដាចម្នាក់នេះបានប្រកាសចេញពីបបូរមាត់ផ្ទាល់ កាលពីសប្តាហ៍មុន ថាកាលពីលោកនៅជាចៅហ្វាយក្រុង Davao លោកបានសម្លាប់ដោយផ្ទៃដៃជនសង្ស័យជួញដូរគ្រឿងញៀន។

មានទម្លាប់បំផុសរឿងអាស្រូវ ប្រើពាក្យអសុរស ជេរសម្តេចប៉ាបជេរប្រធានាធិបតីអាមេរិកអូបាម៉ា លោកប្រធានាធិបតីហ្វីលីពីន ឌុយទែរតេបាននាំចំណាប់អារម្មណ៍ថ្មីមួយទៀត កាលពីសប្តាហ៍មុន ដោយបានប្រកាសថាលោកធ្លាប់បានសម្លាប់ឧក្រិដ្ឋជនជាប់សង្ស័យក្នុងជំនួញគ្រឿងញៀនកាលលោកនៅជាចៅហ្វាយក្រុងDavao ពីឆ្នាំ១៩៨៨-២០១៦ ៕ ម៉ែវ សាធី

matuy-phi_nmrm


ចែករំលែក៖