ភ្នុំពេញ៖ បុរស៣នាក់ផឹកស៊ីបន្ទប់ជាប់គ្នាជាមួយស្រីៗ ដល់ស្រវឹងធ្លាក់ភ្នែក និយាយឌឺដង សុំស្រលាញ់ហើយយកដៃចាប់សុដន់នាងខឹងគប់មួយសោបែកចញ្ចើមហូរឈាម ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជួលផ្លូវបេតុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីបុរសរងគ្រោះបែកចិញ្ចើមបានអោយដឹងថា មុនពេលកើតហេតុរូបគាត់រួមនិងបងប្អូនមានគ្នា៣នាក់បានផឹកស្រាអស់ជាងមួយលីត្រនៅក្នុងបន្ទប់របស់ពួកគាត់ដែលនៅជាប់គ្នានិងបន្ទប់ស្រីៗដែលគេមានកម្មពិធីផឹកសុីដែរ ពេលនោះគ្នាគាត់ឃើញានារីម្នាក់ស្រស់ស្អាត់ បាននិយាយថា អូនអាវក្រហមស្អាតណាស់បងសុំស្រឡាញ់ផងបានទេ ស្រាប់តែនារីនិយាយថា ឈ្លើយកើតជាជម្លោះហើយស្ត្រីម្នាក់បានយកសោគប់ចំចិញ្ចើមហូរឈាមតែម្ដង ។
ដោយឡែកខាងស្រីៗវិញ បាននិយាយថា មុនកើតហេតុ ពួកគេចេញមកពីធ្វើការហើយបានសុំម្ចាស់ផ្ទះជួលផឹកសុីជួបជុំមិត្តភក្តិ ៥-៦នាក់ នៅបន្ទប់ជាន់ទី១ ជាប់នឹងបន្ទប់គ្នា ។ ពេលកំពុងតែផឹកៗមានមិត្តភក្តិគេម្នាក់បានដើរចេញពីក្នុងបន្ទប់ ដោយដើរកាត់មុខបន្ទប់ភាគីខាងប្រុស ពេលនោះ បុរសម្នាក់បាននិយាយថា អូនអាវក្រហមស្អាតណាស់ បងសុំស្រឡាញ់ផងបានអត់ ហើយថែមទាំងយកដៃមកចាប់សុដន់នាងទៀត ទើបពួកនាងខឹង ក៏យកសោគប់ចំចញ្ចើមបុរសម្នាក់បែកហូរឈាម ហើយធ្លាក់សោទៅក្រោមបែកកញ្ចក់រថយន្តបាឡែន ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1V.1084 ហើយកើតជាជម្លោះយ៉ាងខ្លាំង ។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ឲ្យឈប់ឈ្លោះគ្នា ហើយចាំព្រឹកឡើងបើខាងណាមិនសុខចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ៕ ភារ៉ា ដង្កោ