ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផឹកស៊ីឈ្លោះគ្នាជាមួយស្រីស្នេហ៍ឈប់រថយន្តវាយនាងជាច្រើនដៃផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ:គូស្នេហ៍មួយគូមិនដឹងថា ចេញពីផឹកស៊ីនៅកន្លែងណានោះទេ រួចហើយបានបើករថយន្តមកឈប់កណ្តាលផ្លូវ មិនដឹងថា មានរឿងអ្វីនោះទេ ធ្វើឲ្យខាងប្រុសវាយខាងស្រីឡើងហើមមុខ ។

ហេតុការណ៍នេះ កើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ទល់មុខហាងកោសជប់ ៦៦៦៦ ផ្លូវ៣៧១ ភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

តាមសម្តីអ្នកឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញគូស្នេហ៍មួយគូមិនដឹងថា ចេញពីផឹកស៊ីនៅកន្លែងណានោះទេ គឺបានបើករថយន្តម៉ាក កូរ៉ូឡា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2I 2484 បានធ្វើដំណើរតាមផ្លូវ ៣៧១ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំនុចកើតហេតុ បានអែបរថយន្តទៅចញ្ចើមផ្លូវ មួយសន្ទុះក្រោយមក មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែខាងបុរសបានទះកំភ្លៀងនារីជាសង្សារជាច្រើនដៃបណ្តាលអោយរងរបួសហើមមុខនិងមានស្នាមក្រចកនៅ និងករថែមទៀតធ្វើអោយនារីរូបនោះយំនៅក្នុរថយន្ត ឃើញហេតុការណ៍ដូច្នេះពួកគាត់បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកមើលលុះសមត្ថកិច្ចមូលដ្ឋានបានចុះ មកសាកសួរបែជាភាគីទាំងពីរ ថាអត់មានរឿងអ្វីនោះទេ ហើយនិយាយទៅកាន់សមត្ថកិច្ចទាំងស្រវឹងថា សមត្ថកិច្ចមកធ្វើស៊ីពួកគេ និយាយរួចបុរសរូបនោះបានដើរគេចបាត់មួយសន្ទុះធំ ទើបនារីដែលជាស្រីស្នេហ៍បានតេទូរសព្ទហៅមកវិញ នៅពេលត្រលប់មកបុរសជាសង្សារបានឡើងបើករថយន្តចេញទៅបាត់ ដោយបន្សល់នារីម្នាក់ដែលជាសង្សារ ជិះម៉ូតូជាមួយមិត្តភ័ក្តិរបស់នាងបន្តដំណើរទៅតាមក្រោយ៕ ភារ៉ា ដង្កោ

img_5950 img_5945 img_5946 img_5948 img_5949


ចែករំលែក៖