ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាសេ១២៥បុកពីក្រោយរថយន្តបាឡែនរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាល បាក់ជើងខណៈបើកម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ន ទៅបុកគូថរថយន្តពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវផាតិលេខ១ ចន្លោះបង្គោលគីឡូមែត្រលេខ១៥៤ទៅ១៥៥ ស្ថិតនៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលរងគ្រោះមានឈ្មោះ ប្រាក់ ភារម្យ អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត។

យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1I-6359 បើកបរដោយឈ្មោះប្រាក់ ភារម្យ ដោយធ្វើដំណើរពីកើតទៅលិចមិន ពាក់មួកសុវត្ថិភាព លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកពីក្រោយរថយន្តម៉ាក Camry ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AM-8849 បើកបរដោយឈ្មោះ លន់ គីណេ ភេទប្រុស អាយុ32ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ពេញទំហឹងបណ្ដាល រងរបួសធ្ងន់(បាក់ភ្លៅស្ដាំ)ត្រូវបានដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត ។

រីឯវត្ថុតាងទាំងពីរគ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាន ក្រុងបាវិតដោះស្រាយពេលក្រោយ ៕ យឹម សុថាន

se se-1


ចែករំលែក៖