យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិនៃប្រទេសឥណ្ឌាបានឲ្យដឹងថា នៅថ្ងៃអង្គារ នេះ ប្រទេសឥណ្ឌាបានធ្វើ តេស្ដក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមាន ឥទ្ធិពលខ្លាំងបំផុតរបស់ខ្លួនដោយជោគជ័យ។ ក្បាលគ្រាប់នុយក្លេអ៊ែរនេះ មាន សមត្ថភាពអាចបាញ់ក្នុងរយៈចម្ងាយរហូតដល់ទៅ ៥ពាន់គីឡូម៉ែត្រ។
បើតាមការបញ្ជាក់ពីក្រសួងការពារ ជាតិឥណ្ឌាបានបន្ដទៀតថា ការធ្វើតេស្ដ នេះ ដើម្បីបង្ហាញពីការបន្ដពង្រឹងការផលិត គ្រាប់មីស៊ីល និងនុយក្លេអ៊ែរក្នុងស្រុក និងសម្រាប់ការពារបូរណភាពទឹកដីរបស់ខ្លួន។ ការជោគជ័យនេះជាមោទនភាពធំធេង បំផុតសម្រាប់រដ្ឋាភិបាល និងប្រជាជន ឥណ្ឌា ប្រយោជន៍ជាយុទ្ធសាស្រ្តការពារ ប្រទេសជាតិខ្លួន។
គួរបញ្ជាក់ថា ការធ្វើតេស្ដក្បាលគ្រាប់ នុយក្លេអ៊ែរលើកនេះជាលើកទី៤ ហើយ ដែលប្រទេសឥណ្ឌាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ចាប់តាំងពីការធ្វើតេស្ដ លើកដំបូង ត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១២។ សម្រាប់ការជោគជ័យរបស់ប្រទេសឥណ្ឌាលើកនេះដែរ បានធ្វើឲ្យបណ្ដាប្រទេសក្នុងពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងពីវិស័យ បច្ចេកវិទ្យា និងអាវុធនុយក្លេអ៊ែររបស់ប្រទេស នេះ៕ ម៉ែវ សាធី