ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកពោធិ៍រៀងចាប់បានដើមគល់រាំងទឹកដ៏ធំបម្រុងដឹកទៅប្រទេសជិតខាង

ចែករំលែក៖

ខេត្តព្រៃវែង៖ នគរបាលស្រុកពោធិ៍រៀង បានចាប់រឹបអូសយកគល់ដើមរាំងទឹកដ៏ធំមួយដើម ដែលឈ្មួញប្រុងនាំយកទៅលក់នៅទីផ្សារប្រទេសវៀតណាម កាលពីល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាង ជើងស្ពានអូរផ្ទោល ស្ថិតភូមិសាស្ត្រភូមិកំពង់ ក្រមួន ឃុំព្រែករោង ស្រុកពោធិ៍រៀង ។

មន្ត្រីនគរបាលស្រុកពោធិ៍រៀងបានប្រាប់ឲ្យដឹងថា ករណីបង្ក្រាបការជួញដូរគល់ដើមរាំងទឹកនេះបានធ្វើឡើងនៅចំណុចខាងជើងស្ពានអូរផ្ទោល ស្ថិតក្នុងភូមិសាស្ត្រភូមិ កំពង់ ក្រមួន ឃុំព្រែករោង ស្រុកពោធិ៍រៀង ដោយកម្លាំងនគរបាល ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការ នគរបាលខេត្ត ។

មន្ត្រីដដែលបន្តថា ការបង្ក្រាបនេះគឺធ្វើឡើងនៅពេលដែលឈ្មួញកំពុងតែដឹកតាម រ៉ឺម៉ក ហើយកម្លាំងនគរបាលដឹកនាំដោយ លោក ជា រតនា អធិការនគរបាលស្រុកគ្រាដែលកម្លាំងសមត្ថកិច្ចកំពុងចុះល្បាតក្នុងភូមិសាស្ត្រគ្រប់គ្រង ស្រាប់តែប្រទះឃើញ និងមានការ សង្ស័យក៏ឃាត់ឆែកឆេរស្រាប់តែឃើញដើមគល់រាំងទឹកនេះមានទំហំ៣ ម៉ែត្រ និងប្រវែង៣.៧០ម៉ែត្រ ដោយឈ្មួញ បានគ្របច្រកចំបើងនិងមានសំបកឡាំងដាក់ទ្រាប់ជុំវិញ រ៉ឺម៉កដូចជាដឹកស្រូវដើម្បី បំភាន់ភ្នែកសមត្ថកិច្ច ។

មន្ត្រីដដែលបញ្ជាក់ថា ជនសង្ស័យបានរត់គេចខ្លួននៅពេលដែលកម្លាំងនគរបាលចុះបបង្ក្រាប ។ រីឯវត្ថុតាងគល់រាំងទឹកបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សហការី

2 1


ចែករំលែក៖