ខេត្តកំពង់ចាម៖ បុរសល្មោភកាម ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយសារ បន្លំធ្វើប្តីគេហើយប៉ុនប៉ងរំលោភប្រពន្ធ គេ តែជាអកុសលត្រូវនារីរងគ្រោះធាក់បុរសកំហូចនេះ ហើយប្តឹងសមត្ថកិច្ចឲ្យ ចាប់ខ្លួន ។
លោក កែវ ស៊ាងហ័ន អធិការនគរ បាលស្រុកព្រៃឈរបានឲ្យដឹងថា នៅ វេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នគរបាលប៉ុស្តិ៍បារាយណ៍ បាន ទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះ ផុន សីុណា អាយុ២៥ឆ្នាំ មានទីលំនៅភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ បានប្តឹងឈ្មោះ អឿន សិត អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នាដែលបន្លំធ្វើជាប្តីរបស់នាង ហើយប៉ុនប៉ងរំលោភសេពសន្ថវៈ ។
ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅយប់ថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៦ ប្តីរបស់នាងបាន ទៅជួយបោកស្រូវបងប្អូនជីដូនមួយនៅ ភូមិជាមួយគ្នា ។ ពេលនោះនាងបានចូលដេកក្នុងមុងជាមួយកូនប្រុសម្នាក់ដោយបាន បិទទ្វារផ្ទះ តែមិនដាក់គន្លឹះទ្វារទេទុកឲ្យប្តីចូលមកដេកនៅពេលគាត់បោកកណ្តាប់ស្រូវរួច ។
ស្ត្រីផុន សុីណា បានបន្តថា លុះនៅវេលា ម៉ោង១១និង៤០នាទីយប់ថ្ងៃដដែលស្រាប់ តែមានបុរសម្នាក់មកបើកមុងលបចូលដេក ជាមួយនាងហើយសើយសំពត់នាងបម្រុង រំលោភ ។ ពេលនោះនាងងងុយដេកផង ក៏វាសដៃបុរសនោះចេញចំនួន៣ដង តែ បុរសនោះនៅតែមិនឈប់ធ្វើសកម្មភាព ធ្វើឲ្យនាងសង្ស័យក៏សួរថា “អ្នកណា ហ្នឹង?”។ ពេលនោះបុរសសង្ស័យបន្លំធ្វើ ជាប្តីនាងឆ្លើយថា “បងៗ”។ ឮសំឡេង បុរសនោះឆ្លើយរួចនាងបានស្គាល់សំឡេង នេះច្បាស់គឺជាឈ្មោះ អឿន សិត ដែលនៅ ភូមិជាមួយគ្នា។ ភ្លាមៗនោះនាងបានស្រែក ថា “អាសិតឯងធ្វើអី?” ហើយនាងក៏ធាក់ មួយជើងឲ្យចេញពីខ្លួន។ ដោយដឹងថា បែកការណ៍ឈ្មោះ អឿន សិត ក៏ក្រោកចុះ ពីលើផ្ទះបាត់។ លុះព្រឹកឡើងថ្ងៃទី២៨ ខែធ្នូ សមត្ថកិច្ចបានទៅនាំខ្លួនជនសង្ស័យ អឿន សិត មកសាកសួរ និងបំពេញសំណុំឯកសារតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប៉ុនប៉ង រំលោភស្ត្រីរងគ្រោះប្រាកដមែន ។
ករណីនេះស្ត្រីគ្រប់រូបគួរតែចំណាំប្តី របស់ខ្លួនឲ្យបានច្បាស់លាស់ក្រែងមានការ ថ្លោះធ្លោយដោយប្រការណាមួយនាំឲ្យ សៅហ្មងនៅថ្ងៃក្រោយ ៕ ហេង នរិន្ទ្រ