ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាល ស្រុកជីក្រែងបានឃាត់ខ្លួនតាចាស់ល្មោភកាមម្នាក់តាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយ ក្មេងស្រីរងគ្រោះចោទជនសង្ស័យថាបានចាប់រំលោភកូនស្រីរបស់ពួកគាត់ ខណៈ ពួកគាត់មិននៅផ្ទះ ។
ករណីឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្ត សៀមរាប ។
ម្ដាយក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចនគរបាលថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៦ រូបគាត់និងគ្រួសារបានចេញពី ផ្ទះទៅច្រូតស្រូវ។ លុះពេលត្រឡប់មកដល់ ផ្ទះវិញបានឮក្មេងគ្នាវាប្រាប់ថា ឃើញជនសង្ស័យចាប់ឱបកូនស្រីរបស់គាត់នៅក្នុងបន្ទប់ទឹកនិងនៅលើគ្រែ។ ពេលនោះរូប គាត់បានយកកូនស្រីទៅពិនិត្យប្រដាប់ភេទ នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប ត្រូវក្រុមគ្រូពេទ្យប្រាប់ថា កូនស្រីនេះត្រូវបានគេចាប់រំលោភទើបនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦គាត់ក៏ប្តឹងសមត្ថកិច្ចនគរបាលស្រុកឲ្យឃាត់ខ្លួនជនសង្ស័យតែម្ដង ។
នគរបាលស្រុកជីក្រែងបានឲ្យដឹងទៀត ថា ក្មេងស្រីរងគ្រោះមានអាយុ៦ឆ្នាំ រស់ នៅក្នុងឃុំកើតហេតុខាងលើ។ រីឯជន សង្ស័យឈ្មោះ មិល ម៉ន អាយុ៥៩ឆ្នាំ រស់ នៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្ត សៀមរាប ។
ជនសង្ស័យក្រោយពេលឃាត់ខ្លួនបាន សារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់ទឹកនិងនៅលើគ្រែក្នុងផ្ទះរបស់ខ្លួនប្រាកដមែន ។
នគរបាលស្រុកបន្តថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ៕ សហការី