ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ឈើសង្ស័យជាឈើរបស់សមត្ថកិច្ចជាអ្នករត់ការ

ចែករំលែក៖

ខេត្តកំពង់ចាម-ត្បូងឃ្មំុ៖ រថយន្តដឹកឈើប្រណីតមួយគ្រឿង ត្រូវបានសមត្ថកិច្ចរដ្ធបាលព្រៃឈើ សហការជាមួយនគរបាលអន្តរាគមន៍ខេត្តកំពង់ចាម បង្ក្រាប បន្ទាប់ពីរថយន្តនោះជួបគ្រោះថ្នាក់ចរាចរណ៍ ។

ហេតុការណ៍សមត្ថកិច្ចទៅទាន់ឃើញឈើនេះ នៅវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំនុចគល់ស្ពានគីហ្សូណា ត្រើយខាងកើត ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តកាមរីកែច្នៃមួយគ្រឿងដឹកឈើប្រណីតប្រភេទធ្នង់ មុខកាត់ពី២០ទៅ៣០សង្ទីម៉ែត្រ ប្រវែងជាង២ម៉ែត្រចំនួន១៤ដុំ ធ្វើដំណើក្នុងទិសដៅពីលិចឡើងស្ពានគីហ្សូណាទៅកើតឆ្ពោះទៅខេត្តត្បូងឃ្មុំ។

ប្រភពបន្តថា ឈើនេះអាចជាឈើរបស់សមត្ថកិច្ចជាអ្នករត់ការ ដើម្បីលក់បន្តទៅប្រទេសវៀតណាម ត្រូវបានកម្លាំងរដ្ធបាលព្រៃឈើ សហការជាមួយនគរបាលខេត្តកំពង់ចាមបង្ក្រាប ។

ប្រភពបានឲ្យដឹងទៀតថា បានជាសមត្ថកិច្ចបង្ក្រាប ក៏ព្រោះតែរថយន្តដឹកឈើប្រណីតនោះបានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តមួយគ្រឿងទៀត ហើយបែកកង់បើកទៅមុខលែងរួច ទើបសមត្ថកិច្ចមកបង្រ្កាប។

ករណីនេះ ត្រូវបានគេសង្ស័យថា អាចមានការឃុបឃិតជាមួយសមត្ថកិច្ចតាមដងផ្លូវពីខេត្តកំពង់ចាមដល់ត្បូងឃ្មុំទើបគេហ៊ានដឹកឈើដូចដឹកអេតចាយបែបនេះ៕ វណ្ណះ

unnamed-1 unnamed-2 unnamed


ចែករំលែក៖