ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្តោងរ៉ឺម៉កដឹកប៉េងប៉ោងដើរលក់ចល័តមួយគ្រឿងឆាបឆេះអស់ស្ទើរតែទាំងស្រុងសង្ស័យមកពីភ្លើងកន្ទុយបារី

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ម៉ូតូសណ្តោងរ៉ឺម៉កដឹកប៉េងប៉ោងរូបសត្វដើរលក់ចល័តមួយគ្រឿង បានឆាបឆេះអស់ស្ទើរតែទាំងស្រុង ខណៈពេលដែលម្ចាស់កំពុងតែបើកសុខៗក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ ស្រាប់តែមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ម្ចាស់ភ័យលោតចុះយ៉ាងប្រញ៉ាប់។

ករណីនេះគេសង្ស័យថា អាចបណ្តាលមកពីភ្លើងកន្ទុយបារីដែលបុរសម្ចាស់ម៉ូតូជក់ហើយបោះចោលហើយបើុងធ្លាក់ចូលក្នុងរ៉ឺម៉កដែលមានផ្ទុកសម្ភារៈផលិតពីជ័រប្លាស្ទីកសំរាប់ក្មេងលេង។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨និង១០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤០ និងលេខ១៤១ ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ករណីខាងលើនេះ មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។ សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ម្ចាស់ម៉ូតូមានឈ្មោះ ឃុន ឆាន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិតាជៃ ឃុំកំពង់ចំឡងស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ សម្ភារដែលខូចខាតអស់សរុបប្រមាណជាងមួយពាន់ដុល្លាអាមេរិក ។

បច្ចុបុ្បន្នម៉ូតូរ៉ឺម៉កដែលភ្លើងឆាបឆេះបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៤០២ ជួយបាញ់ទឹកពន្លត់ហើយនោះត្រូវបានប្រគល់ទៅឲ្យម្ចាស់យកទៅជួសជុលឡើងវិញផងដែរ៕ ឆ្លាម សមុទ្រ

unnamed-3 unnamed-4 unnamed


ចែករំលែក៖