ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាខណៈបើកបរបញ្ច្រាសទិស រងរបួស២នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឹ៖ មនុស្សបានរងរបួស ខណៈបើកបរម៉ូតូបញ្ច្រាសទិសហើយជ្រុលបុកគ្នាពេញទំហឹង ។

សេចក្តីរាយការណ៍ឲ្យដឹងថា កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៨និង២០នាទី ស្ថិតនៅត្រង់ចំណុភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូបញ្រ្ចាសទិសគ្នាពីកើតទៅលិច ។

ប្រភពបន្តថា អ្នកបើកបរម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GA-២៧៤៥45 ឈ្មោះ មីុ ពៅ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ធ្វើដំណើរពីកើតទៅលិច ទៅដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ៥០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ភន ភា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧដុង្គ ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បុកចំកណ្តាលទ្រូងផ្លូវ បណ្តាលឲ្យអ្នកបើកបរទាំងពីរនាក់របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ។

ចំពោះវត្ថុតាងទាំងពីរគ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីចាត់ការតាមនីតិវិធី ៕

dse-1 dse-2


ចែករំលែក៖