ព័ត៌មានទាន់ហេតុការណ៍៖

អាកាសធាតុត្រជាក់ខុសប្រក្រតី ផ្លូវថ្នាក់នៅទីប្រទេសកាណាដាក្លាយជាទីលានជិះស្គី

ចែករំលែក៖

ចំពោះមនុស្សមួយចំនួន អាកាសធាតុត្រជាក់ ធ្លាក់ព្រិលគឺជាភាពសប្បាយរីករាយ ដោយអាចចេញទៅលេង ព្រិល ជិះស្គីលើព្រិល បានទាំងនៅមុខផ្ទះរបស់ខ្លួន។ ប៉ុន្តែក៏មានមនុស្សមួយចំនួនមិនសប្បាយចិត្ត ដោយការធ្លាក់ព្រិលបានរារំាងសកម្មភាពរកស៊ីរបស់ខ្លួន ។

នៅតាមដងផ្លូវក្នុងទីក្រុង Ontario ក្នុងប្រទេសកាណាដា ទើបតែបានឆ្លងកាត់នៅព្យុះព្រិលជាទ្រង់ទ្រាយធំ នៅពេលដែលអាកាសធាតុត្រជាក់ក្រោមសូន្យអង្សាសេ។ នៅតំបន់មួយចំនួនតាមដងផ្លូវមានព្រិលធ្លាក់កម្រាស់ដល់ទៅ២សង្ទីម៉ែត្រ ធ្វើឲ្យការបើកបរជួបផលលំបាកយ៉ាងខ្លាំង និងគ្រោះថ្នាក់គ្រប់ពេលដោយសារតែមិនអាចចាប់ហ្វ្រាំងបាន។

មន្ត្រីទទួលខុសត្រូវបានឲ្យស្នើដល់ពលរដ្ឋ កាត់បន្ថយការធ្វើដំណើរថ្មើរជើង ឬបើកបររថយន្ត ជៀសវាងគ្រោះថ្នាក់កើតឡើងដោយផ្លូវរអិល ។ ប៉ុន្តែ ចំពោះពលរដ្ឋមួយចំនួនពិសេសគឺយុវវ័យ បានចេញទៅក្រៅផ្ទះ ជិះស្គី ទឹកកកយ៉ាងសប្បាយ៕ ម៉ែវ សាធី

6-1640 4-1640 5-1640


ចែករំលែក៖