ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន បានផ្សាយថា នៅយប់ថ្ងៃទី២៨ ខែធ្នូ មានករណីផ្ទុះគ្រាប់បែកយ៉ាងខ្លាំងស្ថិតនៅរម្មណីយដ្ឋានក្នុស្រុក Hilongos ខេត្ត Leyte ភាគកណ្តាលប្រទេសនេះ បណ្តាលឲ្យមនុស្ស ២៧នាក់រងរបួស ។
តាមមន្ត្រីប៉ូលិស ក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍ផ្ទុះខាងលើចំពេលដែលមានមនុស្សច្រើននៅក្នុងរម្មណីយដ្ឋាន នាវេលាម៉ោង ២១យប់ ក្នុងពេលការប្រគួតប្រដាល់កំពុងចាបផ្តើមនៅទីនោះ ។ ការផ្ទុះនោះបណ្តាលឲ្យមនុស្ស ២៧នាក់រងរបួស ប៉ុន្តែមិនទាន់មានរបាយការណ៍ ស្តីពីអ្នកស្លាប់នៅឡើយក្នុងហេតុការណ៍ខងលើ។ នៅពេលនេះ មន្ត្រីទទួលខុសត្រូវកំពុងតែតាមដាន់ព័ត៌មាន ដែលបានផ្សាយថា មានមនុស្សមួយចំនួនបានស្លាប់នៅក្នុងហេតុការខាងលើ ។
មកទល់ពេលនេះ គេមិនទាន់ដឹងថា ការផ្ទុះទាំងនោះបណ្តាលមកពីមូលហេតុអ្វីនោះឡើយ ។ ប៉ូលិស ក៏មិនទាន់ហានសន្និដ្ឋានថា ការផ្ទុះនោះអាចជាការវាយប្រហារភេរវកម្មនោះដែរ ដោយក្រុមអ្នកជំនាញកំពុងស្រាវជ្រាវ៕ ម៉ែវ សាធី