ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បញ្ជូនជនជាតិវៀតណាម៣នាក់ទៅតុលាការជាមួយឈើគ្រញូង១៥៤គីឡូក្រាម

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើឆែបខេត្តព្រះវិហារបានចាប់បញ្ជូនជនជាតិវៀតណាមចំនួន៣នាក់ទៅតុលាការពាក់ព័ន្ធករណីដឹកឈើគ្រញូងទម្ងន់ ១៥៤គីឡូក្រាមនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៦ ក្រោយពីពួកគេបានដឹកជញ្ជូន ឈើគ្រញូងចេញពីស្រុកជាំក្សាន្តឆ្ពោះទៅខេត្តស្ទឹងត្រែង ហើយត្រូវមន្ត្រីរដ្ឋបាលព្រៃឈើឆែបស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។

មន្ត្រីរដ្ឋបាលព្រៃឈើឆែបបាននិយាយថា ជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារនៅព្រឹក ខាងលើទី១-ឈ្មោះ នួន គីវ ទី២-ឈ្មោះ វ៉ាន់ ខាង និងទី៣-ឈ្មោះ ហ៊ូ វ៉ាសិន ទាំង៣ នាក់ជាជនជាតិវៀតណាម។

មន្ត្រីដដែលបានបញ្ជាក់ថា ជាមួយការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូត រថយន្ត១គ្រឿងម៉ាកកាមរីស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2E-9225 និងឈើអារប្រភេទឈើគ្រញូងចំនួន១៤ដុំទម្ងន់១៥៤គីឡូក្រាមស្មើ០,១២៨ម៉ែត្រត្រីគុណ។

គួរបញ្ជាក់ថា បទល្មើសដឹកឈើគ្រញូងនេះបើទោះបីជាសមត្ថកិច្ចបង្ក្រាបបែបណាក្តីនៅតែកើតមានហូរហែ។ ដូចនេះមន្ត្រី តុលាការគួរកុំបន្ធូរដៃក្នុងការដាក់ទោស ជនទាំងនេះ៕ សហការី

a ds


ចែករំលែក៖