ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកបង្គោលភ្លើងមួយដើមបាក់រៀបស្មើដល់ដី នៅផ្លូវវែងស្រេង

ចែករំលែក៖

ភ្នំពេញ៖ បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមត្រូវបានបាក់រាបស្មើដល់ដី ខណៈរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកពេញទំហឹងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចទល់មុខស្ថានីយប្រេងឥន្ទនះលីម ឡុង ផ្លូវវែងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេមិនដឹងថា រថយន្តបង្កធ្វើដំណើរមកពីណាទៅណានោះទេ ហើយក៏មិនដឹងថារថយន្តនោះបុកពីពេលណានោះទេលុះពេលអ្នកដំណើរជិះកាត់ទីនោះទើបឃើញបង្គើលបានបាក់រៀបស្មើដល់ដីបាត់ទៅហើយ។

ក្រោយមកទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុបានត្រឹមតែលើកបង្គោលភ្លើងដែលរថយន្តបុកនោះយកដាក់លើទ្រួងផ្លូវដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដដៃទៀត ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖