ព័ត៌មានទាន់ហេតុការណ៍៖

ឈើលេខ១ចំនួន៧២ដុំមុខយក្សត្រូវបានបង្ក្រាបនៅចំការកៅស៊ូមួយកន្លែងក្នុងស្រុកអណ្តូងមាស

ចែករំលែក៖

ខេត្តរតនគិរី៖ ឈើលេខ១ មុខយក្ស 12×៤០ម៉ែត្រ ឬ៦០×២,២ម៉ែត្រចំនួន៧២ដុំ ត្រូវបានបង្ក្រាបក្រោមការសម្របសម្រួល ដោយព្រះរាជអជ្ញារងលោកជា សុភ័ក្ត្រ កាលពីថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៦ស្ថិតនៅក្នុងចំការកៅស៊ូ ភូមិបាលែ ឃុំ ម៉ាលិច ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ជនល្មើសឈ្មោះ ពៅ កូនចែមុំ និងតាហុង ដែលឈ្មោះពៅ នេះអះអាងថា ខ្លួនបច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនៃការចុះបង្ក្រាបបទល្មើសខាងលើនេះ មានការចូលរួមដោយកម្លាំង ជំនាញរដ្ឋបាលព្រៃឈើផ្នែកបរកែវ កម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំផ្ទាល់ដោយព្រះរាជអជ្ញារង អមសាលាដំបូងខេត្តរតនគិរីលោកជា សុភ័ក្ត្រ។

ក្នុងរយៈពេលនៃការបង្ក្រាបបទល្មើសខាងលើគេសង្កេតឃើញថា ម្ចាស់ឈើប្រណឹតខាងលើមានចេតនា បន្ទុចបង្អាក់ចំពោះការបន្តនីតិវិធីបង្ក្រាបបទល្មើសជាក់ស្តែងរបស់កងកម្លាំងដោយគេអង្កេតឃើញថាជនប្រព្រឹត្តបទល្មើសបានខលទៅឆ្វេកឆ្វាចទៅអ្នកមានអំណាចក្នុងស្រុក និងខេត្ត ជាពិសេសជនប្រព្រឹត្តល្មើសម្នាក់នេះបាននិយាយក្តែងៗ និងថាគេខលទៅអភិបាកខេត្តសិន។ មិនតែប៉ុណ្ណោះ បុគ្គលជាជនល្មើសបានតវ៉ាផ្លូវច្បាប់ជាមួយព្រះរាជអជ្ញាព្រមទាំងបានប្រើសំដីយកឈ្មោះថ្នាក់ដឹកនាំកំពូលខេត្ត មកជជែកចំពោះមុខ លោកព្រះរាជអជ្ញា និងកម្លាំងជំនាញរួមទាំងក្រុមអ្នកសារព័ត៌មានយ៉ាងច្រើន។

តែការអន្តរាគមន៍ស្វែងរកជំនួយពីជនល្មើសទៅកាន់មន្ត្រីធំៗ ក្នុងខេត្តមានអភិបាលខេត្តជាដើមនោះ មិនបានសម្រេចដូចបំណងរបស់ខ្លួននោះឡើយ ខណៈលោក ជា សុភ័ក្ត្រព្រះរាជអជ្ញារងសាលាដំបូងខេត្តបានប្រើឆន្ទានុសិទ្ធិ តាមគតិយុត្តិច្បាប់ បង្ក្រាបបទល្មើសទល់តែបានសម្រេចយ៉ាងជោគជ័យបើទោះបទល្មើសជាក់ស្តែងខាងលើមានខាងណា ខាងណីជាអ្នកមានអំណាចបំរ៉ុងធ្វើការរារាំងយ៉ាងច្រើនក៍ដោយចុះ។

ថ្វីត្បិតតែម្ចាស់ឈើ ដែលជាជនល្មើសរក្សាទុកឈើប្រណឹត ដោយល្មើសច្បាប់ មិនត្រូវបានឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុមែន ប៉ុន្តែសមត្ថកិច្ចតុលាការ និងជំនាញនិងបង្កនីតិវិធីតាមផ្លូវច្បាប់នៅពេលក្រោយក៍មិនដឹង ព្រោះជាសិទ្ធិផ្លូវច្បាប់របស់អំណាចតុលាការ?។

តែសូមបញ្ជាក់ថា ខណៈដែលកម្លាំងប្រដាប់អាវុធមិនទាន់បានមកទាន់ ជនប្រព្រឹតបទល្មើសបានគេចខ្លួនបាត់ អាចសង្ស័យថា មានអ្នកការពារជាមន្ត្រីៗដែលគេស្នើសុំអន្តរាគមន៍នោះពន្យល់ផ្លូវច្បាប់បានមុន?។

លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មាននៅកន្លែងកំពុងបង្ក្រាបថាៈ ឈើប្រណឹតទាំងនេះត្រូវដឹកតាមរថយន្តឈ្នួលទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែរ ដើម្បីចាត់ការបន្ត៕ វុទ្ធ ឦសាន

as-2 as-3 as-4 as-5


ចែករំលែក៖