ព័ត៌មានទាន់ហេតុការណ៍៖

កុងទីន័របុកគោរបស់អង្គភាពយោធាព្រៃខៀវរួចលើកគោដាក់ឡានត្រូវម្ចាស់ប្តឹងសមត្ថកិច្ចឲ្យចាប់រថយន្ត

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យសត្វគោមួយក្បាលបានងាប់ភ្លាមៗ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តដែលបុកគោ លើកសត្វគោដាក់ឡាន រួចបើករត់តែម្តង ។ ករណីភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជិត៣រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅព្រៃខៀវ ស្ថិតនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ប្រភពខាងលើបានឲ្យដឹងបន្តថា ទៀតថានៅមុនពេលកើតហេតុ គេឃើញរថយន្តកុងទីន័រ មួយគ្រឿងនេះ បានធ្វើដំណើរក្នុងទិសពីត្បូងទៅជើង នៅពេលមដល់ចំណុចកើតហេតុ ក៏ស្រាប់តែបុកគោមួយក្បាល ដែលកំពុងដើរ ឆ្លងផ្លូវ បណ្តាលឲ្យងាប់ ។ ក្រោយពីបុកងាប់ ម្ចាស់រថយន្ត បាននាំគ្នីគ្នាលើកគោដាក់លើរថយន្ត បើកចេញរត់ ។ ស្រាប់តែពេលនោះម្ចាស់គោ ដែលគេស្គាល់ថា ជាយោធានៅក្នុងអង្គភាពតំបន់អភិវឌ្ឍន៍ ដោយឃើញគោគេយកទៅបាត់ ក៏ប្តឹងសមត្ថកិច្ចឲ្យជួយឃាត់រថយន្តនេះ ។ លុះពេលដែល រថយន្តនេះមកដល់ចំណុចដំរីស ត្រូវបានសមត្ថកិច្ចឃាត់រថយន្តដែល បានដឹកគោនៅលើរថយន្តនេះ រួចបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ។

សមត្ថកិច្ចនគបាលចរាចរណ៍បានអោយដឹងថា ករណីរថយន្តបុកគោ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ អនុវត្តច្បាប់ស្តីពីចរាចរណ៍ ប៉ុន្តែករណីដែលម្ចាស់រថយន្តបានយកគោដែលងាប់ដាក់លើរថយន្តរួចបើកចេញមក ដោយគ្មានសមត្ថកិច្ច និងអាជ្ញាធរដឹងឮ វាអាចក្លាយជាបទល្មើសព្រហ្មទ័ណ្ឌ លួចទ្រព្យសម្បត្តិគេទៅវិញ ៕ ចន្ថា

as-1 as-2 as-3 as


ចែករំលែក៖