ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគ្រូឃើញឈាមជាប់សំពត់ទើបធ្លាយអំពើអាស

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលចាប់បុរស ម្នាក់បន្ទាប់ពីមានពាក្យបណ្ដឹងអាណា ព្យាបាលចោទប្រកាន់ថា ប្រព្រឹត្តអំពើ អាសទៅលើក្មេងស្រីអាយុ១០ឆ្នាំជា ច្រើនលើកនៅក្នុងផ្ទះជួលលក់គ្រឿង ក្លែមរបស់ខ្លួននៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ ការចាប់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ឈ្មោះ យឹម សុភាព អាយុ៣៨ឆ្នាំ មានប្រពន្ធ និងកូន២ នាក់ មានទីលំនៅភូមិ-សង្កាត់តាក្តុល ក្រុង តាខ្មៅ ក្រុងតាខ្មៅ សព្វថ្ងៃជួលផ្ទះឈ្មោះ មុំ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ប្រកបរបរលក់គ្រឿងក្លែម។ ចំណែកក្មេងស្រីរងគ្រោះអាយុ១០ឆ្នាំ ជាក្មេងកំព្រាឪពុក ម្ដាយរស់នៅជាមួយម្ដាយមីង ។

មន្ត្រីដដែលបានឱ្យដឹងបន្ថែមទៀតថា នៅវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃ ទី២៤ ខែធ្នូ ក្មេងស្រីរងគ្រោះបានដើរមកលេងនៅម្តុំផ្ទះឈ្មោះ មុំ ដែលនៅជិតកន្លែង លក់សាច់ក្លែមរបស់ជនសង្ស័យ។ ពេលនោះជនសង្ស័យកំពុងតែអាំងសាច់លក់ ពេលឃើញក្មេងស្រីរងគ្រោះជនសង្ស័យក៏ដើរទៅមករក ស្រាប់តែក្មេងស្រីរងគ្រោះ ភ័យរត់ចូលបន្ទប់របស់ឈ្មោះ មុំ តែម្តង។ ភ្លាមៗនោះជនសង្ស័យក៏បានទាញទ្វារបិទ ហើយចាប់ក្មេងស្រីរងគ្រោះប្រព្រឹត្តអំពើ អាសតែក្មេងស្រីរង គ្រោះមិនបានស្រែក ឬក៏និយាយប្រាប់អ្នកណាម្នាក់ឲ្យបានដឹងឡើយ ព្រោះខ្លាចជនសង្ស័យវ៉ៃហើយក៏ ចេញទៅវិញទៅ។ លុះដល់ថ្ងៃទី២៨ ខែធ្នូ នៅពេលក្មេងស្រីរងគ្រោះទៅរៀននៅ សាលាអង្គការ NAPiC ដែលមានទីតាំង នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុង តាខ្មៅ។ ស្រាប់តែអ្នកគ្រូបង្រៀននៅក្នុង សាលានោះបានឃើញនាងមានឈាមជាប់ សំពត់ក៏បានសួរនាំទើបនាងប្រាប់រឿងហេតុ ដែលបានកើតឡើងទាំងអស់ឲ្យអ្នកគ្រួដឹង។

ក្រោយមកអ្នកគ្រូនៅអង្គការក៏បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យ ជ័យជំនះរួចបានប្រាប់ទៅម្តាយមីងនាងឱ្យនាំនាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់សំណាញ់តែម្តង ។

ក្មេងស្រីរងគ្រោះបានប្រាប់ថា ជនសង្ស័យ ធ្លាប់ធ្វើសកម្មភាពមកលើខ្លួនជាច្រើនដង រួចមកហើយចាប់តាំងពីអំឡុងខែតុលា ឆ្នាំ ២០១៦ នៅពេលដែលនាងទៅជួយលាង ចាននិងពេលទៅលេងនៅទីនោះ។ ពេលធ្វើ សកម្មភាពនោះដោយជនសង្ស័យបានឲ្យលុយបន្តិចបន្តួច ឬឲ្យស្ករគ្រាប់ញុាំនិងឲ្យមើលរឿងសិចតាមទូរស័ព្ទដៃដោយនៅ ពេលប្រព្រឹត្តម្តងៗជនសង្ស័យបានគំរាម រកវាយក្មេងរងគ្រោះ។ បើសិនជាហ៊ាន និយាយប្រាប់គេទើបនាងមិនហ៊ាននិយាយ ប្រាប់អ្នកណារហូតលើកក្រោយនេះមានធ្លាក់ឈាមទើបបែកការណ៍តែម្ដង ។

មន្ត្រីនគរបាលបានឱ្យដឹងបន្ថែមថា បើទោះបីមានការចោទប្រកាន់បែបនេះក្ដីជនសង្ស័យបានឆ្លើយបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ក្មេងស្រី រងគ្រោះនោះទេ បើទោះបីនគរបាលជជីកសួរជនសង្ស័យយ៉ាងណាក៏ដោយក៏ជន សង្ស័យនៅតែឆ្លើយបដិសេធការចោទ ប្រកាន់នេះដដែល ។

ទោះជាយ៉ាងណានគរបាលបានកសាង សំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដើម្បី ចាត់ការបន្តតាមនីតិវិធី ៕ ហេង នរិន្ទ្រ

d0a4768e-06e1-477c-bd2d-b41c5f8ee5b4


ចែករំលែក៖