ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃបានចេញសេចក្ដី ប្រកាសព័ត៌មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង រវាងលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាជាមួយលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុសិ៍នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង មហាផ្ទៃបានឲ្យដឹងថា ដោយពិនិត្យឃើញ ថានាពេលថ្មីៗនេះនៅក្នុងបណ្តាញទំនាក់ ទំនងសង្គមFacebook និងតាមបណ្តាញ សារព័ត៌មានមួយចំនួនមានការបង្ហោះ ផ្សព្វ ផ្សាយ និងចែករំលែកនូវរូបភាព និងវីដេអូ ខ្លី និងបានធ្វើត្រាប់សកម្មភាពនៃព្រឹត្តិការណ៍ ដែលបានកើតឡើងរវាងលោក ឌិន ពុទ្ធី ជាប្រធាន សមាគមពង្រឹងសេដ្ឋកិច្ចក្រៅ ប្រព័ន្ធកម្ពុជាជាមួយលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅលើ ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតក្នុងភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយបញ្ចេញមតិ ចោទប្រកាន់ថា លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ធ្វើពុតដួលសន្លប់ដើម្បីទម្លាក់កំហុស ឲ្យមានការចោទប្រកាន់ទៅលើលោក ឌិន ពុទ្ធី ។
ក្នុងន័យនេះក្រសួងមហាផ្ទៃសូមគូស បញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរ ជាតិឲ្យបានជ្រាបដូចតទៅ៖
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលា ម៉ោងប្រមាណ១០និង៣០នាទីព្រឹកឈ្មោះ អុីង ឃាន ភេទប្រុស មានមុខរបរជាអ្នករត់ ម៉ូតូឌុបបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយ មានជ័យ 1F-4666 មកឈប់កណ្តាលផ្លូវ ចោល ហើយបានដើរទៅចាំចាប់ម៉ូយ ដណ្តើមគ្នាដឹក។ ពេលនោះលោកវរសេនីយ៍ ត្រី ឈាន ពិសិដ្ឋ ដែលប្រចាំការនៅទីតាំង ខាងលើសុំឲ្យម្ចាស់ម៉ូតូអែបម៉ូតូទៅចិញ្ចើម ផ្លូវ តែលោកមិនព្រម។ បន្ទាប់មកមន្ត្រីនគរ បាលនៅទីនោះបានឃាត់ម៉ូតូ និងបាន ហៅលោក អុីង ឃាន មកធ្វើការអប់រំ ណែ នាំនៅស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ។
ខណៈពេលលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ កំពុងអប់រំណែនាំដល់លោក អុីង ឃាន ស្រាប់តែមានវត្តមានលោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានបើករថយន្តម៉ាក LEXUS RX300 ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-5484 ពណ៌ស្ករ មកចតបិទផ្លូវលើស្ពានមិត្តភាព កម្ពុជា-ថៃ រួចបានដើរមកធ្វើការតវ៉ានៅមុខ ស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយ ប៉ែតដើម្បីអន្តរាគមន៍យកម៉ូតូទៅវិញ និង បានប្រើពាក្យសម្តីមិនសមរម្យបញ្ចេញ កាយវិការច្រងេងច្រងាងមកលើលោកវរ សេនីយ៍ត្រី ឈាន ពិសិដ្ឋ ដែលកំពុងបំពេញ ភារកិច្ច ។ ដោយឡែកលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ពុំបានបញ្ចេញសកម្មភាព តបតចំពោះទង្វើរបស់លោក ឌិន ពុទ្ធី វិញ ឡើយ ដោយលោកគ្រាន់តែប្រាប់ទៅលោក អុីង ឃាន ជាម្ចាស់ម៉ូតូឲ្យធ្វើកិច្ចសន្យា បញ្ឈប់ទង្វើខុសឆ្គងនៅថ្ងៃក្រោយទៀត រួច យកម៉ូតូទៅប្រកបរបររកសុីធម្មតាវិញចុះ។ ប៉ុន្តែលោក ឌិន ពុទ្ធី បានស្រែកខ្លាំងៗថា “មិនចាំបាច់ធ្វើកិច្ចសន្យាអ្វីទេ បើគេមិនឲ្យ ទុកម៉ូតូនៅទីនោះចុះ ចាំប្តឹងទៅតុលាការ”។ លោកបានបន្តទៀតថា “ចាំមើល មានបាតុ កម្មកើតឡើង ឬអត់?” ។ បន្ទាប់មកលោក ឌិន ពុទ្ធី បានទាញដៃលោក អុីង ឃាន សំដៅចូលទៅក្នុងរថយន្តដែលគាត់បាន ចតបិទផ្លូវនៅស្ពានមិត្តភាពកម្ពុជា-ថៃ ។
សកម្មភាពរបស់លោក ឌិន ពុទ្ធី បែប នេះគឺក្នុងគោលបំណងចោទប្រកាន់មក លើសមត្ថកិច្ចថា បានដកហូតម៉ូតូរបស់ ប្រជាពលរដ្ឋដោយមិនបានបំពេញឯកសារ គ្រប់គ្រាន់ ពីព្រោះគ្មានការយល់ព្រមពី ម្ចាស់ម៉ូតូ។ ឃើញសកម្មភាពរបស់លោក ឌិន ពុទ្ធី បែបនេះលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បានដើរទៅឈរពីមុខរថយន្តរបស់ លោក ឌិន ពុទ្ធី និងបានហៅលោក អុីង ឃាន ជាម្ចាស់ម៉ូតូឲ្យចេញពីរថយន្តដើម្បី ធ្វើកិច្ចសន្យា ស្រាប់តែលោក ឌិន ពុទ្ធី រោទ៍ម៉ាសុីនរថយន្តរួចបើកបុកលោកវរសេនីយ៍ ត្រី ឈាន ពិសិដ្ឋ ធ្វើឲ្យដួលបោកក្បាល ទៅនឹងថ្នល់សន្លប់បាត់ស្មារតី ។ លោកវរ សេនីយ៍ត្រី ឈាន ពិសិដ្ឋ ត្រូវបានដឹកយក ទៅសង្គ្រោះនៅគ្លីនិកសុខ វិសាល ប៉ុន្តែ ដោយសារសភាពធ្ងន់ធ្ងរ ទើបបញ្ជូនទៅ សង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តស្រះកែវ ប្រទេសថៃ ។
ក្រសួងមហាផ្ទៃសូមបញ្ជាក់ជាថ្មីជូន ដល់សាធារណមតិជាតិនិងអន្តរជាតិឲ្យបានជ្រាបថា តំណាងអយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យបានសម្រេច បើកការសើុបសួរទៅលើឈ្មោះ ឌិន ពុទ្ធី ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” តាមបញ្ញត្តិមាត្រា២១៨នៃក្រម ព្រហ្មទណ្ឌ និងបញ្ជូនទៅចៅក្រមសុើបសួរ ដើម្បីចាត់ការតាមនីតិវិធីរួចហើយ ដូចនេះ សូមសាធារណជនមេត្តារង់ចាំលទ្ធផលនៃ ចំណាត់ការរបស់តុលាការត្រូវបញ្ចប់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណមតិជាតិ និងអន្តរជាតិមេត្តា ជ្រាបជាព័ត៌មាន ៕ ហេងសូរិយា