ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៦នគរបាលអន្ដោប្រវេសន៍ចាប់ខ្លួននិងបណ្ដេញចេញជនបរទេសជាង៣ពាន់នាក់

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល១២ខែក្នុង ឆ្នាំ២០១៦ កម្លាំងនគរបាល នៃអគ្គនាយក ដ្ឋានអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការចាប់ខ្លួនជនបរទេស និងបណ្ដេញ ចេញពីប្រទេសកម្ពុជាមានចំនួន៣,៣៧៦នាក់ ក្នុងនោះមាន ស្រី៧៣៨នាក់ ស្មើនឹង ៦៣សញ្ជាតិ ពីបទលួចឆ្លងដែន ស្នាក់នៅ ដោយខុសច្បាប់ គ្មានលិខិតឆ្លងដែនបង្កសកម្ម ភាពប៉ះពាល់ដល់សន្ដិសុខសណ្ដាប់ធ្នាប់សង្គម និងរត់គេចមកសំងំលាក់ខ្លួនពីការតាមចាប់របស់ប្រទេសដទៃ (និវេទ ក្រហម)។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍ នីតិវិធីនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០១៦បាន ថ្លែងថា ការបញ្ជូនជនបរទេសទៅពន្ធនាគារក្នុងឆ្នាំ២០១៦ មានចំនួន២៨នាក់ ស្រី៤នាក់ មាន៤សញ្ជាតិ ប្រព្រឹត្តបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែនប្រព្រឹត្ត បទល្មើស ក្នុងព្រះរាជាណាចក្រកម្ពុជា និងពាក់ព័ន្ធនឹងការកាន់កាប់ឯកសារថតចម្លង ដោយខុសច្បាប់ ។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា សរុបចំនួនការឃាត់ខ្លួន និងបណ្ដេញចេញជនបរទេសចាប់តាំងពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពាក់កណ្តាលឆ្នាំ ២០១៤ មានចំនួន១១.៦៦១នាក់ ក្នុង នោះមានស្រី១.៩៣៣នាក់ មាន៧២ សញ្ជាតិ ។

បើតាមលោក អ៊ុក ហៃសីឡា បញ្ជាក់ ថា បើប្រៀបធៀបការអនុវត្តច្បាប់អន្តោ ប្រវេសន៍ចំពោះជនបរទេសក្នុងប្រទេស កម្ពុជា នៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ មាន ការថយចុះ៤០ភាគរយ ដោយសារការ លំហូរចូលរបស់ជនបរទេសអន្តោប្រវេសន៍ខុសច្បាប់មានការថយចុះគួរឲ្យកត់ សម្គាល់ ៕ ហេង នរិន្ទ្រ

sds se

 


ចែករំលែក៖