ខេត្តស្ទឹងត្រែង៖ បុរសពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លូនក្រោយពីបានរំលោភស្ត្រីវ័យក្មេងម្នាក់បានសម្រេច ខណៈ បែកធ្លាយស្ត្រីម្នាក់ទៀតរត់រួចពីក្រញាំបិសាចតណ្ហាមកប្តឹងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំស្រែឫស្សី ហើយនគរបាលបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យបាននៅចំណុចចំការក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង វេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៦។
ជុំវិញករណីខាងលើ លោកអ៊ីវ លឿ អធិការរងនគរបាលស្រុកថាឡាបរីវ៉ាត់បានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ១ ងិល យ៉ាន ភេទប្រុស អាយុ២៣ឆ្នាំ, ឈ្មោះ ខា វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ អ្នកទាំងពីររស់នៅភូមិអូត្រែល ឃុំថាឡា ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានស្គាល់គ្នាតាមទូរស័ព្ទជាមួយក្រុមជនសង្ស័យទាំងពីរ
ហើយបានល្បួងនាំជនរងគ្រោះទាំងពីរទៅលេងបុណ្យផ្កានៅវត្តភូមិឆ្វាំង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង២៣និង៣០នាទី ស្ថិតក្នុងភូមិ ឃុំ ស្រុកខាងលើ ពេលត្រឡប់មកវិញ ជនសង្ស័យបានបត់ម៉ូតូចូលព្រៃចំងាយជាង១០០ម៉ែត្រ ពេលនោះ ជនរងគ្រោះ ឈ្មោះ ម.ណ. ភេទស្រី អាយុ១៩ឆ្នាំ បានដឹងខ្លួនមុន រត់រួចពីក្រញាំបិសាចតណ្ហា ។ រីឯជនរងគ្រោះម្នាក់ទៀត ដែលត្រូវជនសង្ស័យទាំងពីរចាប់រំលោភបានសម្រេច ឈ្មោះស.ដ. អាយុ១៧ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ មាស សុផាត