ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរស្លាប់ និងរបួសជាច្រើននាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅច័ន្ទបុរី

ចែករំលែក៖

ប៉ោយប៉ែត៖ ពលករខ្មែរបានស្លាប់ និងរងរងរបួសប្រមាណជិត៤០នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តចាកចេញពីចំការបេះផ្លែមៀន ឆ្ពោះទៅកន្លែងស្នាក់នៅ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចភូមិ ណឺនថង ឃុំតាមូល ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ។ គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តប្រភេទដឹកទំនិញកង់១០ ជាមួយនឹងរថយន្តនីសាន់ ដែលដឹកកម្មករខ្មែរចេញពីបេះផ្លែមៀន ឆ្ពោះទៅកាន់ទីតាំងស្នាក់នៅ ។

ក្រុមតម្រួតចរាចរណ៍របស់ថៃ បានត្រួតពិនិត្យត្រង់ចំណុចកើតហេតុ គឺបានសង្កេតឃើញថា មានកម្មករម្នាក់ត្រូវកៀបជាប់នៅក្នុងរថយន្ត និងមានពីរនាក់ទៀតបានស្លាប់នៅនឹងកន្លែងកើតហេតុព្រមទាំងមានអ្នករងរបួសធ្ងន់ ស្រាល នៅរាយប៉ាយពេញផ្លូវសរុបចំនួន ៣៨ នាក់បន្ថែមទៀត ។

រថយន្តសាមុយរបស់មន្ទីរពេទ្យនានា បានចេញមកជួយដឹកជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យ សយដាវ មន្ទីរពេទ្យ ពោងណាំរ៉ន និងមន្ទីរពេទ្យប្រាក់ប៉ុកខ្លៅ ដើម្បីសង្គ្រោះ ។ អត្តសញ្ញាណពលករទាំងនោះមិនទាន់ទទួលបាននៅឡើយទេ ៕ វណ្ណា

va vac vanna


ចែករំលែក៖