ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១ របួស៣ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូនៅស្រុកបារាយ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលល្ងាចពីថ្ងៃ១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៨ មានករណីគ្រោៈថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូ លើកំណាត់ផ្លូវជាតិលេខ ៦ ស្ថិតនៅក្នុង ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលអោយបុរសម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1B-5607 មាន ឈ្មោះ កាន វិរះ ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់ ចេញឈាមតាមត្រចៀក) អ្នករួមដំណើរជាមួយឈ្មោះ វី សុខឃាង ភេទប្រុស អាយុ ៣២ ឆ្នាំ ស្នាក់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសស្រាល) បានបើកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា មកដល់ចំនុចកើតបានបុកជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1N-0383 បើកបរដោយឈ្មោះ មឿន កញ្ញា ភេទប្រុស អាយុ ២១ ឆ្នាំ ស្នាក់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)អ្នករួមដំណើរជាមួយឈ្មោះ ភិន វណ្ណឌី ភេទប្រុស អាយុ ១៩ ឆ្នាំ ស្នាក់នៅភូមិ-ឃុំ ជាមួយអ្នកបើកបរ ឈ្មោះ មឿន កញ្ញា របួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅមន្ទីរពេទ្យទាំង៣នាក់ ចំណែកម៉ូតូខូចខ្ទេចខ្ទីទាំងសងខាង។

មូលហេតុអ្នកបើកបរម៉ូតូ ឈ្មោះ មឿន កញ្ញា បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ រួមផ្សំនឹងអ្នកបើកបរម៉ូតូ ឈ្មោះ កាន វិះ បើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្តាំ ផងនោះក៏បណ្ដាលអោយគ្រោះថ្នាក់កើតឡើងតែម្ដង។

ករណីនេះ សមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿង និងប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីអោយភាគីទាំងសងខាងដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕ ប៊ុន រិទ្ធី

rs-1 rs-2 rs-3 rs-4 rs-5 rs-6 rs-7


ចែករំលែក៖