ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនល្មើសគ្រឿងញៀន១៧នាក់ត្រឹមរយៈពេល២ថ្ងៃនៅខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាលៈ ជនល្មើសជួញដូរគ្រឿងញៀនប្រុស-ស្រីសរុប១៧នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៧ ។ ជាមួយនឹងការចាប់ខ្លួនជនល្មើសខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនជាច្រើនកញ្ចប់ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់ ។ ជនល្មើស១៧នាក់នេះត្រូវបាន សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ,នគរបាលស្រុកស្អាង ,នគរបាលស្រុកកណ្តាលស្ទឹង និងនគរបាលស្រុកល្វាឯម ចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបផ្សេងៗគ្នា ។

ប្រតិបត្តិការបង្រ្កាបទី១-ធ្វើឡើងវេលាម៉ោង៤រសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ចាប់ខ្លួនជនល្មើសឈ្មោះ ស៊ឹម រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន០១កញ្ចប់តូច និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

ប្រតិបត្តការបង្រ្កាបទី២-ធ្វើឡើងកាលពីវេលាម៉ោង៤ និង៥៥នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួលរបស់ឈ្មោះ ម៉ាត់ លី ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ចាប់ខ្លួនជនល្មើស៣នាក់ ដកហូតជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង ,សម្ភារៈសម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនជាច្រើនទៀត ។ ជនល្មើស៣នាក់ដែលត្រូវបានចាប់ខ្លួននោះទី១-ឈ្មោះ ទឹម ដាណែត ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ មានស្រុកកំណើតភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ទី២-ឈ្មោះ ម៉ៅ ស្រីទូច ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ ជានារីខារ៉ាអូខេនៅហាងត្រជាក់ចិត្តចាស់ មានស្រុកកំណើតភូមិព្រែក ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងទី៣-ឈ្មោះ ម៉ៅ ចាន់ស្រីនិច ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ មាន ស្រុកកំណើតនៅភូមិព្រែក ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។

ប្រតិបត្តិការបង្រ្កាបទី៣-ធ្វើឡើងកាលពីវេលម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ចាប់ខ្លួនជនល្មើស១០នាក់ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក០២កញ្ចប់ (ធំ១កញ្ចប់ និង តូច១កញ្ចប់ ),កាំភ្លើងច្នៃ០២ដើម ,ដាវសាំម៉ូរ៉ៃ០២ដើម ,ម៉ូតូ០១គ្រឿង ,កង់០១គ្រឿង ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនជាច្រើនទៀត ។

ជនល្មើស១០នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ សុវណ្ណ មុន្នី ភេទប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះ មឿន កាត់ត្រើយ ហៅអាកាត់ ភេទប្រុស អាយុ២៦ឆ្នាំ ទី៣-ឈ្មោះ ម៉ៅ ចាន់ណារ៉ា ហៅមាំង ភេទប្រុស អាយុ៣១ឆ្នាំ ទី៤-ឈ្មោះ មឿន សារ៉ាយ ភេទប្រុស អាយុ៣២ឆ្នាំ ទី៥-ឈ្មោះ អោក វណ្ណា ហៅមាំង ភេទប្រុស អាយុ២៥ឆ្នាំ ទី៦-ឈ្មោះ មឿន ផល្លី ភេទប្រុស អាយុ៣៩ឆ្នាំ ទី៧-ឈ្មោះ ទ្រី វណ្ណៈ ភេទប្រុស អាយុ៣៧ឆ្នាំ ទី៨-ឈ្មោះ ហេង ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ទី៩-ឈ្មោះ ហន ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ទី១០-ឈ្មោះ ចាន់ ស្រីពេជ្រ ភេទស្រី អាយុ២៤ឆ្នាំ ។ ជនល្មើសទាំង១០នាក់នេះរស់នៅក្នុងសង្កាត់ព្រែកហូរ និងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រតិបត្តិការបង្រ្កាបទី៤-សមត្ថកិច្ចនគរបាលស្រុកស្អាងធ្វើឡើង កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ចាប់ខ្លួនជនល្មើសឈ្មោះ ម៉ិច ភិរ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ដកហូតវត្ថុតាងថ្នាំញៀន១៣កញ្ចប់ (១កញ្ចប់ធំតម្លៃ៩៥ម៉ឺនរៀល និង១២កញ្ចប់តូច) ,ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

ប្រតិបត្តិការបង្រ្កាបទី៥- សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលធ្វើឡើងកាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ចាប់ខ្លួនជនល្មើសឈ្មោះ ម៉ាប់ ឆើត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោថ្មី ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន០៥កញ្ចប់ ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។

ប្រតិបត្តិការបង្រ្កាបទី៦-សមត្ថកិច្ចនគរបាលស្រុកល្វាឯម ធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចកំពង់ដរកោះរះ ស្ថិតក្នុងភូមិកោះរះលើ ឃុំ កោះរះ ស្រុកល្វាឯម ចាប់ខ្លួនជនល្មើសឈ្មោះ ឌី សុភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចិន ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន០១កញ្ចប់ដែលជនល្មើសលាក់ទុកនៅក្នុងរុន្ធគូថ ៕ស្អាងជ័យ

sr-15 sr sr-1 sr-2 sr-3 sr-4 sr-5 sr-6 sr-7 sr-8 sr-9 sr-10 sr-11 sr-12 sr-13 sr-14


ចែករំលែក៖