ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ ឃាត់ខ្លួនជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទដៃពីជនបរទេស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣សហការជាមួយប្រជាពលរដ្ឋ ជួយអន្តរាគមន៍ដេញចាប់ ជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាឆក់ទ្រព្យសម្បត្តិរបស់ជនបរទេស មិនបានសម្រេចត្រូវប្រជាពលរដ្ឋជិតខាងចាប់បានរួមព្រួតគ្នាវាយបណ្តាលឲ្យបែកមុខមាត់របួសធ្ងន់ ។

ករណីឃាត់ខ្លួនចោរឆក់ទូរស័ព្ទដៃខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦នៅចំណុចមុខផ្ទះលេខ១២៩ផ្លូវលេខ១៨៤ភូមិ១២សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ។

លោកកុល ខាន់ណារ៉ា មេប៉ុស្តិ៍ផ្សារថ្មី៣ចណ្ឌដូនពេញបានឲ្យដឹងថាជនសង្ស័យ២នាក់ដែលឃាត់ខ្លួននេះទី១ឈ្មោះឡុង ឡាយសេង ភេទប្រុសអាយុ២២ឆ្នាំស្នាក់នៅផ្ទះលេខ២០៨សង្កាត់បឹងរាំងខណ្ឌដូនពេញទី២ឈ្មោះឡេង គន្ធវុត្រា ភេទប្តុសអាយុ២៦ឆ្នាំស្នាក់នៅផ្ទះលេខ១០៤E១ផ្លូវលេខ១០៧សង្កាត់អូរស្សី០៤ខណ្ឌ៧មករា ត្រូវបានដកហូតវត្ថតាងទូរស័ព្ទ១គ្រឿងម៉ាកសាំងស៊ុងជារបស់ជនរងគ្រោះមកវិងនិងម៉ូតូរបស់ជនល្មើសដែលជិះធ្វើសកម្មភាព១គ្រឿងម៉ាកនិច្ច ពណ៌ក្រហមខ្មៅពាក់ស្លាកលេខភ្នំពេញ១CG ១៤ ២១។ចំណែកជនរងគ្រោះ ឈ្មោះ Soognamiglio Bernarydyves ភេទប្រុសអាយុ៥៩ឆ្នាំជនជាតិបារាំងមុខរបរទេសចរណ៍ស្នាក់នៅសណ្ឋាគារក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ បានឲ្យដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទីរសៀល ជនរងគ្រោះនិងមិត្តភ័ក្ត្រប្រុសដូចគ្នា ដើរតាមបណ្ដោយផ្លូវ១៨៤ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៍ក្រហម មកអែបខាងស្តាំដៃជនរងគ្រោះ រួចជនសង្ស័យដែលអង្គុយខាងក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីដៃជនរងគ្រោះបានសម្រេចហើយ ព្យាយាមជិះម៉ូតូរត់គេចខ្លួន តែត្រូវជនរងគ្រោះស្រែកឆោឡោនិងទាញជនសង្ស័យដួលម៉ូតូធ្លាក់ទូរស័ព្ទទៅលើថ្នល់បណ្ដាលឲ្យបែកអេក្រង់ ភ្លាមនោះត្រូវប្រជាពលរដ្ឋនាំគ្នាចាប់បានវាយម្នាក់មួយដៃឡើងទ្រាមខ្លួន ហើយកម្លាំងនគរបាលមូលដ្ឋានមកដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួចបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមច្បាប់ ៕ ស តារា

img_3809 img_3810


ចែករំលែក៖