ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៥នាក់ត្រូវនគរបាលចាប់ខ្លួនកំពុងជក់ថ្នាំញៀន

ចែករំលែក៖

ខេត្តរតនគិរី៖ នគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យ ៥នាក់ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀននៅវេលាម៉ោង៣ និង៣៥នាទីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចអូរតល ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មន្រ្តីនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃបានឲ្យដឹងថា ជនសង្ស័យដែលប្រើប្រាស់ថ្នាំញៀនចំនួន៥នាក់ ត្រូវឃាត់ខ្លួនទី១-ឈ្មោះ តក រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទី២- ឈ្មោះ លី ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទី៣-ឈ្មោះ រស់ សុធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទី៤- ឈ្មោះ នន់ មុន្នីរិទ្ធិសក្ក័ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងទី៥-ឈ្មោះ ចរ សុភត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស យុវជនទាំង៥ខាងលើនេះមានទីលំនៅបច្ចុប្បន្នក្នុងភូមិអ៊ុន ឃុំលំជរ័ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មុខសញ្ញាទាំង៥នាក់ខាងលើ នគរបាលបានធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀននៅក្នុងទឹកនោមទាំង៥នាក់ ហើយដកហូតវត្ថុតាងរួមមាន សម្ភារសេពមួយចំនួន, ដបទឹកសុទ្ធ, បំពង់ទុយោ និងដេកកេះ១។

បច្ចុប្បន្ននគរបាលស្រុកអូរយ៉ាដាវបាន បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តហើយអាចតុលាការសម្រេចបញ្ជូនពួកគេទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន៕ វុទ្ធឦសាន

rates-2 rates rates-1


ចែករំលែក៖