ខេត្តកំពង់ធំ៖ ស្ថានីយសាំងស៊ូគីមិច មួយកន្លែង ត្រូវបានភ្លើងឆាបឆេះ ពេលជាងដែកកំពុងរុះរើផ្សាដែកស៊ីទែន បង្កឲ្យមានអណ្ដាតភ្លើងឆេះប្រេងដែលនៅសល់តិចតួចក្នុងស៊ីទែននោះតែម្ដង ។
ហេតុការណ៍នេះបានធ្វើឲ្យប្រជាពលរដ្នមានការភ្ញាក់ផ្អើលពេញក្រុងស្ទឹងសែន កាលពីម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមប្រភព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ការឆេះនេះមិនមែនឆេះ ស្ថានីយសាំងនោះទេ គឺឆេះប្រេងដែលនៅសល់តិចតួចក្នុងស៊ីទែន ហើយពេលជាងដែកកំពុងរុះរើផ្សាដែកក៏បាន បែកផ្កាភ្លើងប៉ះជាមួយប្រេងឆេះតែម្ដង ។ ក្នុងហេតុការណ៍នេះ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់ទេ ហើយក៏ពុំមានខូចខាតអ្វីធំដុំនោះដែរ ។
ក្នុងនេះ សមត្ថកិច្ចក៏បានប្រើប្រាស់រថយន្តពន្លត់ពន្លត់អគ្គិភ័យ និងកំលាំងអន្តរាគមន៍ទើបរលត់នៅម៉ោង ១១ ព្រឹកថ្ងៃដដែល ៕ ប៊ុន រិទ្ធី