ខេត្តកណ្តាល:ទីតាំងចម្រេញប្រេងខ្មៅមួយកន្លែងស្ថិតនៅចំងាយប្រមាណជាង២គីឡូម៉ែត្រពីភូមិប្រជាពលរដ្ឋបានជួបហេតុការឆេះធុងស្តុកប្រេងទើបនិងចម្រេញរួចតែមិនបង្កអោយមានអ្នករងរបួសឡើយ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកឿនស្វាយ ខេត្តកណ្តាល ។
ម្ចាស់ទីតាំងមានឈ្មោះច្រឹក វ៉ាន់ថន ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកអ៊ុង ស៊ីឡាក់ នាយប៉ុស្តិ៍នគរបាលដីឥដ្ឋបានអោយដឹងថា អគ្គីភ័យឆេះធុងស្តុកប្រេងក្នុងទីតាំងចម្រេចប្រេងនេះកើតឡើងដោយសារទុស្សេខ្សេភ្លើងឆេះធុងស្តុកប្រេងទើបនិងចម្រេញរួចអស់ចំនួន២ធុង និងពុយប្រេងចំនួន៣ តែមិនបង្កអោយមានអ្នករងរបួសឡើយ ។ ក្នុងហេតុការណ៍នេះដែរ ម្ចាស់ទីតាំងរួមនិងកម្មករបានប្រើប្រាស់ម៉ាស៉ីនបូមទឹកបាញ់ពន្លត់ដោយខ្លួនឯង ដោយមិនមានរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍នោះឡើយ ៕ សណ្តោស