ខេត្តស្ទឹងត្រែង ៖ ឆ្នាំ២០១៧ក្រុមប្រជា ពលរដ្ឋរស់នៅតាមផ្លូវក្រួួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង ស្ទឹងត្រែងបានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់់លំដាប់ថ្នាក់ជួយចាត់វិធានការទៅលើក្រុមហ៊ុនដឹកដី ដែលមានរថយន្តដឹកដីជាចេញពីតំបន់ភ្នំព្រះធាតុបង្កឲ្យ ហុយធូលីដីចូលផ្ទះរបស់ពួកគាត់ជារៀងរាល់ ថ្ងៃ ។
ប្រជាពលរដ្ឋ បានស្នើឲ្យក្រុមហ៊ុនដឹកដី ជួយបាញ់ទឹកស្រោចលើផ្លូវ មុននឹងចាប់ផ្តើមដឹក ជញ្ជូនដី និងស្នើឲ្យគ្របរថយន្តឲ្យបានត្រឹម ត្រូវជៀសវាងជ្រុះដីលើដងផ្លូវ និងហុយទៅ លើអ្នកធ្វើដំណើរ ជាពិសេសហុយចូលផ្ទះ របស់ពួកគាត់ពេលកំពុងបរិភោគអាហារ ។
ចំពោះបញ្ហាខាងលើលោក ប៊ុន ណារី អភិបាលក្រុងស្ទឹងត្រែងបានឲ្យដឹងថា រូបលោកនឹងចាត់វិធានការចំពោះក្រុមហ៊ុនរថយន្តដឹកដីខាងលើ ជូនប្រជាពលរដ្ឋឲ្យបានដាច់ខាតដោយមិនអនុញ្ញតឲ្យក្រុមហ៊ុនដឹកដីបានផលប្រយោជន៍ដាក់ហោប៉ៅរបស់ ខ្លួន ហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកដទៃនោះទេ ។ លោកបានបន្តថា រូបលោក ពុំបានដឹងឡើយចំពោះរឿងនេះកន្លងមក ម្យ៉ាងទៀតក្រុមហ៊ុនខាងលើ គឺមន្ទីររ៉ែ និងថាមពលជាអ្នកគ្រប់គ្រង ។
ចំណែកលោក នូ សុវណ្ណារ៉ា ប្រធាន មន្ទីររ៉ែ និងថាមពលខេត្តមិនអាចទំនាក់ទំនងបានទេ ព្រោះទូរស័ព្ទលោកតេចូលហើយ តែគ្មានអ្នកលើក ៕ សហការី