ព័ត៌មានទាន់ហេតុការណ៍៖

ទីបញ្ជាការកងរាជអាវុធហត្ថ រៀបចំពិធីប្រកាសមុខងារនិងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ៤នាក់ និងវរសេនីយ៍ត្រី៨នាក់ ជូននាយទាហាននៃអាវុធហត្ថ ខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ ក្នុងសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង២ រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នេះ បានរៀបចំពិធីប្រកាសមុខងារនិងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ៤នាក់ និងថ្នាក់វរសេនីយ៍ត្រី៨នាក់ ជូននាយទាហាននៃកងរាជអាវុធហត្ថខេត្តរតនគិរី។

ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង ព្រមទាំងនាយ-នាយរង – ពលអ-ហចំណុះឲ្យទីបញ្ជាការផងដែរ។

មន្ត្រីអាវុធហត្ថត្រូវបានប្រកាសមុខងារនិងបំពាក់ឋានន្តរស័ក្តិរួមមានលោកវរសេនីយ៍ឯក ទី ណាដែន មេបញ្ជាការរងអ-ហខេត្ត, លោកវរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរងទទួលបន្ទុកយុត្តិធម៌ និងលោកវរសេនីយ៍ឯក ឡោក ថា មេបញ្ជាការរងអ-ហខេត្តទទួលបន្ទុកកសាងកម្លាំង។

រីឯមន្ត្រីអ-ហត្រូវប្រកាសឡើងវរសេនីយ៍ទោមាន៤នាក់រួមមានលោកវរសេនីយ៍ទោ មួន សុវណ្ណជា មេបញ្ជាការរងនិងជាប្រធានមន្ទីរភស្តុភារ លោក ចាន់ សារិន មេបញ្ជាការរងនិងជាប្រធានមន្ទីរបច្ចេកទេស លោកវរសេនីយ៍ទោ ហុង សេងហួរ ប្រធានមន្ទីរកសាងកម្លាំង និងលោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរយុត្តធម៌។

ចំណែកឯថ្នាក់វរសេនីយ៍ត្រីមាន៨រូប រួមមានលោកវរសេនីយ៍ត្រី នាង បូណា នាយការិយាល័យគ្រឿងញៀនលោកវរសេនីយ៍ត្រី គឹង ស៊ាងលី អនុប្រធានមន្ទីរបច្ចេកទេស លោកវរសេនីយ៍ត្រី ប៉ែន រតនានាយការិយាល័យសរុប លោកវរសេនីយ៍ត្រី នី គឹមស៊ន់ នាយការិយាល័យបច្ចេកទេស លោកវរសេនីយ៍ត្រី ណាប់ វណ្ណះ នាយឃ្លាំង លោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការអ-ហមូលដ្ឋានស្រុកអណ្តូងមាស លោកវរសេនីយ៍ត្រី រស់ វណ្ណាមេបញ្ជាការអ-ហមូលដ្ឋានស្រុកកូនមុំ និងលោកវរសេនីយ៍ត្រី វ៉ន ឃាន មេបញ្ជាការអ-ហមូលដ្ឋានស្រុកអូរជុំ។

ថ្លែងក្នុងពិធីខាងលើនេះលោកឧត្តមសេនីយ៍ត្រី គឹម រស្មីមេបញ្ជាការអ-ហខេត្តរតនគិរីមានប្រសាសន៍ថា ការប្រកាសមុខងារនិងបំពាក់ឋានន្តរស័ក្តិ នាពេលនេះ ដោយសារថ្នាក់មើលឃើញពីការខិតខំបំពេញការងារ របស់អស់លោក។

លោកបន្តទៀតថា ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀតអង្គភាពបានប្រកាសមុខងារផ្តល់ជូននាយអ-ហឲ្យមានការទទួលខុសត្រូវខ្ពស់។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មីបន្ថែមថា បន្ទាប់ពីទទួលបានមុខងារ និងឡើងស័ក្តិ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនគោរពវិន័យកម្លាំងអ-ហធ្វើការបំរើប្រទេសជាតិ បំរើប្រជាពលរដ្ឋ ជាពិសេសនោះការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់បោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខនេះ៕ វុទ្ធឦសាន

 

img-20170109-wa0122 img-20170109-wa0120 img-20170109-wa0119 img-20170109-wa0117 img-20170109-wa0116 img-20170109-wa0115


ចែករំលែក៖