ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆេះផ្ទះឈើអស់៤ខ្នងផ្ទះនៅស្រុកឆ្លូង

ចែករំលែក៖

 
ខេត្តក្រចេះ៖ គ្រោះអគ្គីភ័យបានឆេះផ្ទះឈើប្រក់ក្បឿងធំៗ ដែលសង់នៅជាប់ៗគ្នាអស់ចំនួន៤ខ្នងផ្ទះនៅភូមិព្រែកសំរោង១ឃុំខ្សាច់អណ្តែតស្រុកឆ្លូងខេត្តក្រចេះ កាលពីសៀលថ្ងៃទី១៥ខែមករា ចំណែកនគរបាលបានសន្និដ្ឋានថា គ្រោះអគ្គីភ័យនេះអាចផ្តើមចេញពីការទុស្សេចរន្តភ្លើង។

គ្រោះអគ្គីភ័យដែលបានឆេះសន្ឋោសន្ឋៅ ផ្អើលអ្នកស្រុក ក៏ដូចជានគរបាលស្រុក គឺមិនបង្កឱ្យម្ចាស់លំនៅដ្ឋានរងគ្រោះទាំង៤ខ្នងផ្ទះ ណាម្នាក់រងរបួសនោះទេ ក្នុងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យធំៗ២គ្រឿង និងប្រើប្រាស់ទឹកជាង៣០ឡាន ក្នុងការជួយបាញ់សង្រ្គោះទប់ស្កាត់ ។

នគរបាលស្រុកឆ្លូងបានសន្និដ្ឋានថា គ្រោះអគ្គីភ័យមួយនេះ អាចបណ្តាលមកពីទុស្សេចរន្តភ្លើង ចេញពីផ្ទះបានមួយខ្នង និងក៏បានឆាបឆេះរាលដាលដល់ផ្ទះចំនួន៣ខ្នងផ្សេងទៀត។ ជាមួយនិងការខូចខាត នគរបាលស្រុកបានធ្វើការប៉ាន់ប្រមាណលើការខាតបង់សរុបគឺអស់ជិត១០ម៉ឺនដុល្លារ ។

ស្នងការរងទទួលបន្ទុកពន្លត់អគ្គីភ័យ លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី បានឱ្យដឹងថា លំនៅឋានធំៗធ្វើអំពីឈើប្រកក្បឿងចំនួន៤ខ្នង ផ្ទះបានរងការឆាបឆេះតែរយះពេលជាង១ម៉ោង។ ក្នុងនោះរួមមានផ្ទះរបស់ជនរងគ្រោះឈ្មោះ ហ៊ត គឹមហ៊ុយ អាយុ៧១ឆ្នាំ និងប្រពន្ឋឈ្មោះជុយ សុខគាង អាយុ៧០ឆ្នាំ បានរងការឆេះផ្ទះឈើប្រក់ក្បឿង១ខ្នង ទំហំ៧,៥ម៉ែត្រគុណ១០ម៉ែត្រ និងជាផ្ទះបង្កហេតុដំបូងគេ និងទី២ ជនរងគ្រោះ ឈ្មោះស្រេង នាងធំ អាយុ៦៥ឆ្នាំ ជាស្រ្តីមេម៉ាយបានរងការឆេះផ្ទះឈើប្រក់ក្បឿង១ខ្នង ទំហំ៧,៥ម៉ែត្រគុណ១០ម៉ែត្រ ទី៣.ឈ្មោះឡាយ ញ៉ា អាយុ៤៥ឆ្នាំ ប្រពន្ឋឈ្មោះស៊ាន នីសំ អាយុ៤២ឆ្នាំ បានរងការឆេះផ្ទះឈើប្រក់ក្បឿង១ខ្នង ទំហំ៦ម៉ែត្រគុណ១៥,៥មែត្រនិងទី៤.ឈ្មោះហង្សស្រ៊ុងអាយុ៧៥ឆ្នាំបានរងការឆេះផ្ទះឈើប្រកក្បឿង១ខ្នងទំហំ៦ម៉ែត្រគុណ១៦ម៉ែត្រ។

លោកបានបញ្ជាក់ឲ្យដឹងថា គ្រោះអគ្គីភ័យនេះ មិនបានបង្កឲ្យមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយគ្រាន់តែ សម្ភារប្រើប្រាសជាច្រើន និងមានផ្ទះឈើ៤ខ្នងជាច្រើនដំបូលបានរងការឆេះហ្មត់តែមួយប៉ព្រិចភ្នែ ក។

សុំបញ្ចាក់ថា សម្រាប់ខេត្តក្រចេះគ្រោះអគ្គីភ័យត្រូវគេកត់សម្គាល់ឃើញថា ស្រុកឆ្លូងដែលជាស្រុកនៅបណ្តោយតាមដងទន្លេមេគង្គបានកើតមានញឹកញាប់ជាងគេដូចជាឆេះផ្ទះ ឆេះផ្សារ ឆេះបង្គោលអង់តែន និងឆះឡត៍ថ្នាំជាដើម ។ ឧប្បត្តិហេតុនេះ ក៏ត្រូវបានគេចាត់ទុកថា បណ្តាលមកពីការធ្វេសប្រហែស៕ កោះទ្រុង

IMG_3592 IMG_3593 IMG_3594 IMG_3596 IMG_3598 IMG_3599 IMG_3601


ចែករំលែក៖