ភ្នំពេញ : ជនសង្ស័យ២នាក់ ត្រូវប្រជាពលរដ្នចាប់បាននាំគ្នាវាយទើបប្រគល់ឲ្យកម្លាំងព្រហ្មទណ្ឌ៧មករា ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿងពីបុរសម្នាក់មិនបានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នៅចំណុចមុខស្តុបផ្សារដេបូ៉តាមបណ្ដោយផ្លូវលេខ២១៥កែងផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះនៅម្ដុំព្រែកប្រាសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជាអ្នកបើកមូ៉តូ ។
ជនសង្ស័យមានឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះនៅម្ដុំវត្តសំរោងអនណែង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាអ្នកឆក់ ។
ជនរងគ្រោះឈ្មោះ គុយ សុឃាង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់ផ្ទះម្ដុំផ្សារអូឡាំពិក សង្កាត់ផ្សារអូឡាំពិក ខណ្ឌចំការមន។
បើតាមប្រភពពត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថាមុនដោយមុនកើតគាត់បានជិះមូ៉តូ១គ្រឿងមា៉កកូនទាពាក់ស្លាកលេខភ្នំពញ11GC.7421ទើបតែមកចេញពីផ្ទះនៅម្ដុំផ្សារអូឡាំពិកខណះពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់មូ៉តូ១គ្រឿងខ្លួនជិះមូ៉តូម៉ាកNEXពណ៍សអត់ចាំពាក់ស្លាកលេខស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទួរសព័្ទដៃ១គ្រឿងពីបុរសម្នាក់ដែលនិយាយទួរសព្ទ័មិនបានសម្រេចភ្លាមៗនោះ ក៏ត្រូវមានអ្នកធ្វើដំណើរតាមផ្លូវ និងជនរងគ្រោះបានដេញតាមពីក្រោយធ្វើអោយក្រុមជនសង្ស័យភ័យបណ្ដោយអោយដួលមូ៉តូក៏ត្រូវប្រជាពលរដ្នដេញចាប់បានខណះនោះ ក៏ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករា បានមកដល់ផងដែលក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់យកទៅអធិការដ្នាននគរបាលខណ្ឌ៧មករាដើម្បើសួរនាំ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកម្លាំងព្រហ្មទណ្ឌ៧មករានាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួនាំចាត់ការតាមនីតិវិធី៕ ស រស្មី