ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការចម្រុះត្រួតពិនិត្យរថយន្តកែច្នៃខុសបច្ចេកទេស ខេត្តបន្ទាយមានជ័យរងការរិះគន់ថា អនុវត្តមិនស្មើភាពគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គណៈកម្មការចម្រុះត្រួតពិនិត្យរថយន្តកែច្នៃខុសបច្ចេកទេស ខេត្តបន្ទាយមានជ័យ បានបន្តចេញអនុវត្តកិច្ចការងាររបស់ខ្លួនបន្ថែមទៀត លើរថយន្តកែច្នៃខុសបច្ចេកទេស. ដែលបានធ្វើដំណើរដឹកទំនិញឆ្លងកាត់ខេត្តបន្ទាយមានជ័យ ក្រោយពីគណៈកម្មការចម្រុះមួយនេះបានផ្អាកសកម្មភាពមួយរយៈ មិនដឹងមូលហេតុ និងគ្រាដែលគេមើលឃើញថា រថយន្តកែច្នៃខុសបច្ចេកទេស បាននិងកំពុងចរាចរណ៍ជាបន្តបន្ទាប់ មិនទាន់ឃើញមានសញ្ញាណាមួយថយចុះនៅឡើយទេ ជាពិសេសរថយន្តដឹកអង្កាម តទ្រុងមានកំពស់ខ្ពស់ និងធ្លាក់អង្កាមរាយប៉ាយពេញថ្នល់ជាតិ បង្កឱ្យប៉ះពាល់បរិស្ថាន និងរំខានដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។

ការចុះមានវិធានការទៅលើរថយន្តកែច្នៃខុសបច្ចេកទេសខុសច្បាប់ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិទឹកថ្លា សង្កាត់ទឹក ថ្លា ក្រុងសិរីសោភ័ណ ត្រូវគេមើលឃើញថា គណៈកម្មការចម្រុះរបស់ខេត្តបន្ទាយមានជ័យបានឃាត់រថយន្តកែច្នៃខុសបច្ចេកទេសមួយចំនួនក្នុងនោះមានរថយន្តដឹកអង្កាម១គ្រឿងផងដែរ។

ការឃាត់រថយន្តកែច្នៃខុសបច្ចេកពីសំណាក់គណៈកម្មការចម្រុះខេត្តនៅព្រឹកមិញនោះដែរគេសង្កេតឃើញរថយន្តដឹកអង្កាម១គ្រឿងតម្រួវកាត់ទ្រុងចោលនៅនឹងកន្លែង និងរថយន្តខុសបច្ចេកទេសមួយចំនួនទៀតធ្វើការអប់រំឱ្យម្ចាស់កាត់ទ្រុងដោយខ្លួនឯងនៅពេលត្រឡប់ទៅវិញ។ខណៈនោះក៏ស្រាប់តែមានការប្រតិកម្មយ៉ាងខ្លាំងពីម្ចាស់រថយន្តដឹកអង្កាមដោយម្ចាស់រថយន្តដឹកអង្កាមចោទគណៈកម្មាការចម្រុះថា អនុវត្តច្បាប់មិនស្មើភាពគ្នា មានរថយន្តដឹកអង្កាមដែលមានម្ចាស់ជាអ្នកធំមួយចំនួន គ្មានវិធានការនោះទេ គឺអនុវត្តទៅលើតែរថយន្តរបស់គាត់ប៉ុណ្ណោះ។ ពីព្រោះថារថយន្តដឹកអង្កាមកែច្នៃខុសបច្ចេកទេស មានច្រើនណាស់បើកឆ្លងកាត់សព្វថ្ងៃនេះ។

ពាក់ព័ន្ធនិងការចោទប្រកាន់នោះ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានប្រាប់ឱ្យដឹងថា ការប្រតិកម្មពីសំណាក់ម្ចាស់រថយន្តដឹកអង្កាមវាជារឿងធម្មប៉ុន្តែសំខាន់គឺគណៈកម្មការចម្រុះអនុវត្តធ្វើឡើងតាមគោលការណ៍ច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោកប្រធានមន្ទីរប្រាប់ឱ្យដឹងទៀតថា ពិតមែននោះហើយមានរថយន្តដឹកអង្កាមកែច្នៃខុសបច្ចេកទេសប៉ុន្តែនៅពេលដែលគណៈកម្មាការចម្រុះចុះបំពេញកិច្ចការងារគឺរថយន្តដឹកអង្កាមទាំងនោះមិនមកនោះទេ។ជូនកាលនៅពេលគណៈកម្មការចម្រុះដកថយទៅវិញ ទើបរថយន្តដឹកអង្កាមនាំគ្នាធ្វើចរាចរណ៍ បញ្ហានេះធ្វើឱ្យមានការលំបាក។

សូមបញ្ជាក់ថា រថយន្តកែច្នៃខុស បច្ចេកទេសគឺជាត់ទុកថាជារថយន្តខុសច្បាប់ ដែលជាផ្នែកមួយបង្កឱ្យ គ្រោះថ្នាកចរាចរណ៍ និងបង្កឱ្យខូចខាតផ្លូវថ្នល់ ដោយរថយន្តដឹកផ្ទុកលើសទម្ងន់ជាដើម។ ការអនុវត្តរបស់គណៈកម្មារចម្រុះកន្លងមកត្រូវគេមើលឃើញថា អនុវត្តទៅលើរថយន្តរកឃើញថាកែច្នៃខុសបច្ចេកទេសគឺមាន២វិធានការ។ វិធានការទី១, គណៈកម្មការចម្រុះធ្វើការរអប់រំនិងកិច្ចសន្យា ហើយតម្រូវឱ្យម្ចាស់រថយន្តកាត់ទ្រុងចោលខ្លួនឯងនៅផ្ទះ វិធានការទី២,តម្រូវឱ្យរថយន្តកាត់ទ្រុងចោលនៅននឹងកន្លែងតែម្តង។ប៉ុន្តែវិធានកាតកាត់ទ្រុងចោលនៅនឹងកន្លែងត្រូវគេមើលឃើញថាមានចំនួនតិចតួចប៉ុណ្ណោះ។ភាគច្រើនអនុវត្តលើវិធានការអប់រំនិងធ្វើកិច្ចសន្យា ឱ្យម្ចាស់រថយន្តកែច្នៃខុសបច្ចេកទេស យកទៅកាត់ទ្រុងចោលនៅនឹងផ្ទះខ្លួនឯង។ វិធានការនេះ ក៏ត្រូវគេមើលឃើញថា មិនសូវមានប្រសិទ្ធភាពនោះទេ រថយន្តទាំងនោះ នៅពេលម្ចាស់យកទៅដល់ផ្ទះវិញគឺគេកម្រនិងយកទៅកាត់ទ្រុងនោះទេ។

កន្លងមកសម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា ឱ្យក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តឱ្យមាននប្រសិទ្ធភាពទៅលើរថយន្តកែច្នៃខុស បច្ចេកទេស ដើម្បីជាវិធានការទប់ស្កាត់កុំឱ្យមានការដឹកផ្ទុកលើសទម្ងន់ដែលជាផ្នកមួយ បង្កឱ្យរងការខូចផ្លូវថ្នល់ និងបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ជាដើមនោះ៕ សំ វិច្ឆិកា

2 3 4 5 6 7

 


ចែករំលែក៖