ព័ត៌មានទាន់ហេតុការណ៍៖

ឆេះតូបប៉ះកង់ផ្អើលសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យទាំងកណ្តាលយប់

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធជាជាងប៉ះកង់មួយគូដែលទើបនិងសម្រាលកូនខ្ចី ខណៈកំពុងដេកលង់លក់ ស្រាប់តែមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ទៅ រត់ស្ទើមិនទាន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០៧ នៅក្នុងបូរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់តូបឈ្មោះគិន ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបជាជាងជួសជុលម៉ូតូ មានប្រពន្ធឈ្មោះ ហុង សារិន អាយុ៣០ឆ្នាំ ទើបសម្រាលកូនបានជាងមួយខែ មានស្រុកកំណើតនៅភូមិ ប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ប្តីប្រពន្ធខាងលើប្រកបរបរប៉ះកង់ម៉ូតូហើយទើបនឹងសម្រាលកូនខ្ចីបានជាងមួយខែ។ ខណះយប់កើតប្តីប្រពន្ធទាំង២នាក់ សម្រាកក្នុងតូបរបស់ខ្លួនពេលកំពុងលង់លក់ នឹងដំណេក ស្រាប់តែមានភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នាំគ្នារត់ចេញមកក្រៅ និងយកសម្ភារជួសជុលម៉ូតូសុទ្ធតែមិនទាន់ និងបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់។

ក្រោយពេលកើតហេតុ រថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌពោធិ៍សែនជ័យចំនួន១គ្រឿង បានមកបាញ់ពន្លត់ហើយក៏រលត់ទៅវិញ ចំណែកមូលហេតុនៃការឆេះនោះជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា អាចមកពីទុស្សេខ្សែភ្លើង ៕ សុខាសែនជ័យ

image1 copy image2 copy image3 copy


ចែករំលែក៖